ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ!




នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្ញុំបានចូលរួមប្រជុំ ស្តីពីទីក្រុងស្អាត ឆ្នាំ២០១៩ ជាមួយ
ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំប្រារព្វទិវាជាតិទីក្រុងស្អាត លើកទី៧ ឆ្នាំ២០១៩ (កំណត់យកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០១៩ ជាថ្ងៃប្រារព្វនៅសួនច្បារសាលាខេត្ត) ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ» ដើម្បីចូលរួម ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ធារកិច្ចល្អ ក៏ដូចកាលើកកម្ពស់គុណភាពសោភ័ណ្ឌភាព អនាម័យ និងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងកិច្ចគាំពារបរិស្ថាន នៅទីប្រជុំជន និងជនបទផងដែរ។

