មួយអាទិត្យសូណា៤ដងអាចកាត់បន្ថយជំងឺបេះដូង និងឈឺក្បាលរ៉ាំរ៉ៃផ្សេងៗ

K
![5D7DF76C-3C1C-434C-BA71-3E274A70D9E1.jpeg](https://serey.io/imageupload_data/891002625bcf6cdda4114331ee7ae8d6eaa58e10) ការសិក្សាមួយបានរកឃើញថា ការទៅសូណាជាទៀងទាត់អាចកាត់បន្ថយហានិភ័យនៃការស្លាប់ពីជំងឺបេះដូងចំពោះមនុស្សវ័យកណ្តាល។ យោងតាមក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថាការចូលសូណាពី ៤ទៅ៧ដងក្នុងមួយសប្តាហ៍ ផ្តល់នូវអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យបំផុត។​ ចំហាយក្តៅនៅពេលចូលសូណាត្រូវបានគេគិតថាមានលក្ខណៈដូចនឹងការធ្វើលំហាត់ប្រាណដែលជាជំនួយដល់បេះដូង។ ក្រុមអ្នកស្រាវជ្រាវបានតាមដានទម្លាប់របស់បុរសនិងស្ត្រីចំនួន ១,៦៨៨នាក់ដែលមានអាយុលើសពី៥០ ដោយបានតាមដានសុខភាពរបស់ពួកគេរយៈពេល ១៥ឆ្នាំ។ ក្នុងនោះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមនុស្សដែលបានចូលសូណា ៤ទៅ៧ដងក្នុងមួយសប្តាហ៍មានឱកាសកាត់បន្ថយពីការស្លាប់ដោយជំងឺបេះដូងបើប្រៀបធៀបទៅនឹងអ្នកដែលចូលយូរៗម្តង។ យ៉ាងណាមិញក្រុមស្រាវជ្រាវរបស់យើងបានបង្ហាញថាការចូលសូណាជាញឹកញាប់ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះសម្ពាធឈាមផងដែរ ដែលវាជាផលល្អសម្រាប់មនុស្សវ័យកណ្តាល។ សូណាត្រូវបានគេគិតថាធ្វើឱ្យប្រសើរឡើងនូវរបត់ឈាមដោយធ្វើឱ្យសរសៃឈាមរីកធំ ហើយវាធ្វើឱ្យលំហូរឈាមមានភាពប្រសើរឡើង និងបង្កើនចលនាបេះដូង។ សូណាក៏អាចកាត់បន្ថយកត្តាដែលបណ្តាលអោយមានជំងឺដាច់សរសៃឈាមខួរក្បាលទៀតផង ហើយសម្រាប់អ្នកដែលមានការឈឺក្បាលរ៉ាំរ៉ៃនិងឈឺចាប់សាច់ដុំក៏ការសូណានេះអាចជួយកាត់បន្ថយបាន។ យ៉ាងណាក៏ដោយអ្នកស្រាវជ្រាវគឺបានសិក្សាតែលើអ្នកចូលចិត្តសូណា ៤ទៅដងជាមួយនិង អ្នកចូលសូណាយូរៗម្តងតែប៉ុណ្ណោះពួកគេមិនទាន់ដឹងពីលទ្ធផលធៀបទៅនឹងអ្នកមិនដែលចូលសូណានោះទេ៕ អត្ថបទ៖ លីដា ប្រភព៖ dailymail

Comments

Thanks