អូស្ត្រាលី​ត្រៀមរៀបចំវិធានការ​ទប់ទល់ ឥទ្ធិពល​ក្រុមហ៊ុនអាមេរិក Google និង Facebook

K
![14778226-8E4E-49C9-BC7D-F56BBEAFF6A9.jpeg](https://serey.io/imageupload_data/3acef790cb68f99080ed5d47476fb10706d15e72) ![744127AB-24AC-4948-B6C9-9FDF93CC05B0.jpeg](https://serey.io/imageupload_data/90603e54c9120c9c391a88860a9ce0c0a64adcd7) (កង់បេរ៉ា)៖ អង្គភាពឃ្លាំ​មើល​សាជីវកម្ម​នៃប្រទេស​អូស្រ្តាលី នាថ្ងៃចន្ទនេះ​បានបង្ហាញ​នូវអនុសាសន៍ ​១១ចំណុច ក្នុង​របាយការណ៍​មួយ​ដែលមានគោល​ដៅរឹតត្បិតឥទ្ធិពល​ក្នុងទីផ្សារ​ប្រកួតប្រជែង ​របស់​​ក្រុមហ៊ុនបច្ចេក​វិទ្យាយក្ស​អាមេរិក Google និង Facebook។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃ​ចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។ របាយការណ៍​បឋមរបស់គណៈកម្មការត្រួតពិនិត្យ​ សិទ្ធិប្រកួតប្រជែង និងសិទ្ធិអតិថិជន​អូស្រ្តាលី ហៅកាត់ថា ACCC ដែលចេញផ្សាយ​នាថ្ងៃចន្ទនេះ បានផ្តល់​អនុសាសន៍សំដៅឲ្យ​មានការត្រួតពិនិត្យ​ល្អិតល្អន់​ជាងមុន​​លើសកម្មភាព​​របស់​​ Google និង Facebook។ របាយការណ៍​ខាងលើ បានលាតត្រដាង​ឲ្យដឹង​ពីទំហំគួរឲ្យកត់សម្គាល់​ នៃ​អំណាច​ទីផ្សារ​​​ដែល Facebook និង Google មានមកលើ​​ប្រជាជនអូស្រ្តាលី​ដោយគេអាច​សន្និដ្ឋានបានថា ជារៀងរាល់​លុយ ១០០ដុល្លារ​អូស្រ្តាលី​ ​ដែល​ចំណាយ​ដោយក្រុមអ្នក​ផ្សាយពាណិជ្ជកម្ម​នៅក្នុងប្រទេស​អូស្រ្តាលី ៤៧ដុល្លារ​អូស្រ្តាលី​​ហូរចូល​ Google ខណៈ​​២១ដុល្លារ​ចូល​​ទៅ Facebook។ គួរជម្រាបថា នៅ​​​ក្រោមអនុសាសន៍​គន្លឹះមួយ Google និង Facebook ក៏នឹងត្រូវបង្ខំ​ឲ្យប្រគល់​ព័ត៌មាន​​ ក៏ដូចជា​ឯកសារ​នានា​ជាប្រចាំមកឲ្យ​អាជ្ញាធរ​ត្រួតពិនិត្យ​អូស្រ្តាលី​ផងដែរ។ ចំណែករបាយការណ៍​ពេញលេញចុងក្រោយ​ពាក់ព័ន្ធ​បញ្ហា​នេះ នឹងត្រូវចេញផ្សាយ​ដោយ ACCC នៅខែមិថុនា ឆ្នាំក្រោយ៕ ប្រភព៖ fresh news

Comments

Thanks