! អ្នកមានជំងឺដូចខាងក្រោម មិនត្រូវបរិភោគទំពាំងជាដាច់ខាត! វានឹងបណ្តាលឲ្យអ្នក

K
![C43B299B-A990-4B35-9FDA-7723D4FA933B.jpeg](https://serey.io/imageupload_data/58815a838d2457b313095d7daaba000ac6edb3ea) ![3724E322-117D-4F19-970D-F74ABAC0EB45.jpeg](https://serey.io/imageupload_data/f72046dfafb24377b50cd46b96cebf5b22637835) ![35DF43EF-C0B8-48E3-B183-2EA22408D0F8.jpeg](https://serey.io/imageupload_data/32ea1be971030fee603f479b150affd510a8b60e) នៅពេលដែលអ្នកបរិភោគសារធាតុពុលនេះច្រើនពេក នឹងបណ្តោលឲ្យមានអាការ:ឈឺក្បាល, វិលមុខ, ចង្អោរ, ជំងឺផ្លូវដង្ហើម, ដង្ហើមខ្លី….។ ជាពិសេសមនុស្សដែលមានជម្ងឺដូចខាងក្រោម ត្រូវតមជាដាច់ខាត់៖ -អ្នកដែលមានជម្ងឺក្រពះ ប្រសិនអ្នកមានជម្ងឺក្រពះគួរតមទំពាំង ព្រោះទំពាំងមានផ្ទុកអាស៊ីតcyanhydric អាចបង្កឱ្យជំម្ងឺក្រពះរបស់អ្នក កាន់តែធ្ងន់ធ្ងរជាងមុន។ -អ្នកកើតជម្ងឺសន្លាក់ អ្នកមានជម្ងឺសន្លាក់ ត្រូវប្រុងប្រយ័ត្នចំពោះរបបអាហារមួយនេះ ព្រោះវាអាចបង្កើតបរិមាណនៃជាតិអាស៊ី អ៊ុយរិចក្នុង ឈាម ហើយជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរឡើង។ -អ្នកមានជម្ងឺទឹកនោមផ្អែម នៅពេលមានជម្ងឺទឹកនោម អ្នកជម្ងឺត្រូវយកចិត្តទុកដាក់ចំពោះការបរិភោគទំពាំង។ ព្រោះវាសម្បូរទៅដោយជាតិកាល់ស្យូម ដែលធ្វើឲ្យជំងឺក្លាយជារ៉ាំរ៉ែ ។ -មនុស្សស្រីមានផ្ទៃពោះ ដោយសារតែប៉ុន្មានខែដំបូងនៃការមានផ្ទៃពោះ រាងកាយមិនទាន់សម្របនឹងការផ្លាស់ប្តូរ ព្រមទាំងការចាញ់កូន ទើបមិនអាចទទួលទានអាហារបានច្រើន។ ទន្ទឹមនឹងនេះផងដែរ ទំពាំងសម្បូរទៅដោយជាតិសរសៃប្រសិនបើបរិភោគច្រើននឹងធ្វើឲ្យមានបញ្ហាហើមពោះ។ លើសពីនេះទៅទៀត ប្រសិនបើទំពាំងចម្អិនមិនបានល្អ អាចនាំឲ្យគ្រោះថ្នាក់សម្រាប់ស្ត្រីមានផ្ទៃពោះ។

Comments