បរិស្ថានស្អាត ផ្តើមចេញពីយើង!






ដោយយោងទៅផែនទីរដ្ឋបាលរវាងខេត្តទាំងពីរជាប់គ្នា ដែលទាក់ទងការប្រមូល ដឹកជញ្ជូនសំរាមនោះ នាព្រឹកថ្ងៃទី29 ខែមិថុនា ឆ្នាំ2019 តំណាងមន្ទីរបរិស្ថានខត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នូល រដ្ឋបាលឃុំដំណាក់អំពិល និងក្រុមហ៊ុន វែង សេង ហ្រ្គីន រួមនឹងក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបើកយុទ្ធនាការផ្សព្វផ្សាយ និងប្រមូលសំអាតសំរាម នៅលើផ្លូវជាតិលេខ51 (ថ្នល់ទទឹង) ដែលមានការចូលរួមពីមន្រ្តីសាលាស្រុកអង្គស្នូល អាជ្ញាធរភូមិ ឃុំ ប៉ូលីសប៉ុស្តិ ប្រជាការពារ ប្រជាពលរដ្ឋ អាជីវករលក់ដូរ និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន៣៥០នាក់ ក្រោមអធិបតីភាពលោក អភិបាលស្រុកអង្គស្នូល ទីតាំងប្រារព្វនៅសាលាឃុំដំណាក់អំពិល ស្រុកអង្គស្នូល ខេត្តកណ្តាល។

