- ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្តព្រះវិហារ

K
http://i65.tinypic.com/2r2t3sk.jpg hhttp://i67.tinypic.com/2cfbq1i.jpg ttp://i65.tinypic.com/2910ol1.jpg http://i66.tinypic.com/fthf6o.jpg http://i65.tinypic.com/10f46l1.jpg ប្រាសាទព្រះវិហារ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរ៉ែក(ភ្នំព្រះវិហារ) ជាប់ព្រំប្រទល់ប្រទេសថៃ មាចំងាយ ១០៨គ.ម ពីទីរួមខេត្ត (ស្រុកត្បែងមានជ័យ)តាមផ្លូវលេខ ២១១។ ខេត្តនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ដោយកាត់ដីពីខេត្តស្ទឹងត្រែង កំពង់ធំ និងសៀមរាប គឺនៅខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ជាខ្ពង់រាបដែលសំបូរទៅដោយព្រៃឈើ ភ្នំ និងស្ទឹង ដងអូរ។ ប្រាសាទព្រះវិហារមានទំហំ ៨០០ម គុណ ៤០០ម ស្ថិតនៅលើភ្នំព្រះវិហារ មានកំពស់ ៦២៥ម នៅតាមជួរភ្នំដងរ៉ែក ដោយមានចំណោតខ្លាំងពីផ្ទៃដីនៃព្រះរាជាណាចក្រកម្ពុជា និងរសបទេរពីប្រទេសថៃ។ ប្រាសាទព្រះវិហារមានច្រកចូល ៣ ទៅកាន់ប្រសាទ៖ _ ច្រកតាមប្រទេសយើង គឺចូលតាមស្វាយជ្រុំ ដែលជាផ្លូវចាស់មានកាំជណ្តើរឡើងទៅកាន់កំពូលភ្នំដងរ៉ែកនៃប្រាសាទព្រះវិហារ _ ច្រកតាមផ្លូវដដែលគឺតាម្លូវគ១ ដែលជាផ្លូវជួសជុលចាក់បេតុង សម្រាប់ឡើងទៅកាន់ប្រាសាទ។ បច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាអ្នករកស៊ី លក់ដូរនៅទីនោះភាគច្រើននាំគ្នាឡើងតាមផ្លូវនេះ ព្រោះងាយស្រួលក្នុងការធ្វើដំណើរឡើង _ ច្រកចូលតាមប្រទេសថៃ ដែលភ្ញៀវអន្តរជាតិចូលចិត្ត ធ្វើដំណើរតាមច្រកនេះ។ ប្រាសាទព្រះវិហារ ត្រូវបានបារាំងប្រគល់ទៅឱ្យប្រទេសថៃ កាន់កាប់នៅឆ្នាំ ១៩៥៤ ហើយត្រូវបានប្រគល់មកឱ្យកម្ពុជាវិញតាមសាលដីកាចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ១៩៦២ នៅតុលាការអន្តរជាតិនាទីក្រុង ឡាអេ។ ប្រាសាទព្រះវិហារជាប្រភេទរមណីដ្ឋានប្រវត្តិសាស្រ្ត ដែលពីដើមមានឈ្មោះថា ស្រីសិចរីស្វារៈ ប្រែថា បារមីភ្នំ ហើយបានកសាងឡើងនៅចុងសតវត្យទី៩ និងដើមសតវត្យទី១២ ដោយមានស្តេច៤អង្គ ដូចមានខាងក្រោម៖ ១.ព្រះបាទ យសោវរ្ម័នទី ១ (គ.ស ៨៨៩_៩១០ ឬ ៩១០?) ២.ព្រះបាទ សូរ្យវរ្ម័នទី១ (គ.ស ១០០២ _១០៥០) ៣.ព្រះបាទ ជ័យវរ្ម័នទី៦ (គ.ស ១០៨០_១១០៩) ៤.ប្រាសាទ សូរ្យវរ្ម័នទី២ (គ.ស ១១១៣_១១៥០)។

Comments