ទឹកជំនន់បានជន់លិចផ្លូវជាតិលេខ៤ អន្លើហើយ។


![CC228317-397F-46B6-A736-A28A5FE1671F.jpeg]
(https://serey.io/imageupload_data/77267e1ada496b2e9955c22b7d8ff11d6f328251)

ស្របតាមសេចក្កីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា ផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអូរគគីរ គីឡូម៉ែត្រលេខ១០៦_១០៧ ត្រូវបានផ្អាកចរាចរបណ្តោះអាសន្ន គិតត្រឹមម៉ោង៦.៤០នាទីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨នេះ ដោយសារមានទឹកជំនន់ហូរកាត់ពីលើផ្លូវ។
បើតាមអាជ្ញាធរខេត្ត ព្រកនេះការធ្វើចរាចរលើផ្លូវជាតិលេខ៤ ត្រូវផ្អាកជាបណ្តោះអាសន្នសិន ដោយទឹកជំនន់ហូរកាត់ផ្លូវដែលគួរឱ្យព្រួយបារម្មណ៍ នៅត្រង់ចំណុចស្ពានអូរគគីរ ភូមិទី៦ ឃុំត្រែងត្រយឹង ព្រំប្រទល់ឃុំអូរបាក់រទេះ ដែលទឹកបានហូរកាត់ប្រវែង១០០ម៉ែត្រ កំពស់ទឹកលើស្ពានប្រមាណ១ម៉ែត្រ។ ដូចនេះសូមបងប្អូនបង្កើនការប្រុងប្រយ័ត្នរាល់ការធ្វើដំណើរ ពីគីឡូូម៉ែត្រ ១១៦ ដល់ ១១៧ ស្ទឹងសំរោងលិចស្ពានតាំងពីម៉ោង៤ភ្លឺម៉្លេះ។ ដើម្បីធានាសុវត្ថិភាព អាជ្ញាធរ ន៨ងមន្ទីរជំនាញ សូមណែនាំបញ្ជៀសទិសចរាចរទៅកាន់ផ្លូវជាតិលេខ៣ និងលេខ៤១ និងផ្លូវជាតិលេខ៤៣ ត្រង់ផ្សារត្រែងត្រយឹង។ រហូតមកដល់ម៉ោងនេះទឹកបានស្រកបណ្តើរៗហើយ ប្រសិនបើគ្មានភ្លៀងយប់នេះ ចរាចរអាចធ្វើដំណើរបាន...។ សូមប្រកបដោយសុវត្ថិីភាពខ្ពស់ទាំងអស់គ្នា៕

