កសិកម្ម_Agriculture





កសិកម្មដែលបំភាយកាបូនកម្រិិតទាប : ការធ្វើកសិកម្មដែលធន់ទ្រាំនឹងអាកាសធាតុ មានន័យថាកាត់បន្ថយភាពងាយរងគ្រោះរបស់កសិករចំពោះវិស័យនេះទាំមូល ទន្ទឹមនឹងវាក៏ជាការជំរុញឲ្យមានកសិកម្មដែលបំភាយកាបូនតិចផងដែរ។ កសិកម្មដែលបំភាយកាបូនតុចបែបនេះ ពឹងផ្នែកលើបច្ចេកទេស ដែលអាចកាត់បន្ថយការបញ្ចេញឧស្ម័នពីកសិដ្ឋាន អភិវឌ្ឍនិងបង្កើនជីជាតិ និងកាត់បន្ថយការភ្ជួរដី ផ្តល់អាទិភាពដល់សារធាតុសរីរាង្គ ដែលមានស្រាប់នៅមូលដ្ឋានជាជាងផ្តោតលើសារធាតុគីមី លើកម្ពស់ការគ្រប់គ្រងនិងការប្រើប្រាសធនធានទឹកប្រកបដោយប្រសិទ្ធភាព កាត់បន្ថយសរចក្តីត្រូវការថាមពល និងដឹកជញ្ជូន និង រួមបញ្ជូលប្រព័ន្ធដាំដុះ ជាមួយនឹងប្រព័ន្ធចិញ្ចឹមសត្វ។
វិធីក្នុងការធ្វើឲ្យកសិកម្មមានការបំភាយកបូនតិចមានជាអាទិ៍:
• ប្រព័ន្ធស្រោចដ្រពខ្នាតតូច និងមធ្យម និងការបង្កើតលទ្ធភាពកសិករឲ្យទទួលបានប្រើប្រាស់ទឹកដូចជាប្រព័ន្ធស្រោចស្រពដោយដំណក់ទឹក
• ប្រើប្រភេទដំណាំដែលធន់នឹងអាកាសធាតុ
• ប្រើប្រព័ន្ធកសិកម្មប្រពលវប្បកម្មស្រូវ និងប្រព័ន្ធកសិកម្មចំរុះ
• ការធានារ៉ាប់រងលើដំណាំ និងការព្យាករធាតុអាកាស
• បង្កើតការផ្តល់សំភារៈដែលមានគុណភាពល្អ ដូចជាដី ដើម្បីបង្កើតផលិតភាពបច្ចេកទេស និងពូជ៕

