ADB ជួយកម្ពុជា ៣០ លានដុល្លារ កែច្នៃខេត្តកំពត​និង​ក្រុង​ព្រះសីហនុ ឲ្យ​ស្រស់ស្អាត​ឡើង​វិញ

K
![7AF407FA-6A60-4648-8BDF-CD1502B66CF7.jpeg](https://serey.io/imageupload_data/b9b88e30b2160e41c7e4036f94ed15c9248dd0c4) ![C7F7201A-BAE3-4094-B9AA-3112B5ADF218.jpeg](https://serey.io/imageupload_data/2b47f077bfe809f37952294c06bab3eab4fcc107) ![42346D1C-3A85-4092-ABDD-3D992E5DB29A.jpeg](https://serey.io/imageupload_data/1ef165f7a43a72c3c8bcaf5a5c8d98543aae64d9) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ផ្តល់ជំនួយ​ប្រមាណ ៣០ លានដុល្លារ​ដល់កម្ពុជា ដើម្បី​កែច្នៃ​ខេត្តកំពត​និង​ក្រុង​ព្រះសីហនុ ឲ្យ​មាន​ភាព​ស្រស់បំព្រង​ឡើង​វិញ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយទី​ភ្នាក់ងារសារព័ត៌មានជាតិនៅ​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៨ នេះ។ បើ​តាម​ការ​ឲ្យ​ដឹង​ពីរដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍​លោក ទិត ចន្ថា បញ្ជាក់ថា ការ​ធ្វើ​ឲ្យ​ខេត្តកំពត​និង​ក្រុង​ព្រះសីហនុ​មាន​កាន់តែ​អភិវឌ្ឍ​និង​បរិស្ថានស្រស់ស្អាត​នោះ​ជា​គម្រោងអភិវឌ្ឍន៍ទេសចរណ៍ជំហានទី២នេះ ដោយ​គ្រោង​នឹង​មានរៀបចំបង្កើតទីលានចាក់សំរាម និងសម្ភារសម្អាតទីក្រុង នៅខេត្តកែប និងគម្រោងបីទៀតនៅខេត្តព្រះសីហនុ មានដូចជាគម្រោងធ្វើផ្លូវទេសចរណ៍តាមបណ្ដោយឆ្នេរសមុទ្រ គម្រោងបង្កើតរោងចក្រសម្អាតទឹកកខ្វក់ និងគម្រោងកសាងកំពង់ផែលោក​បន្ថែម​ថាឆ្នាំនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ផ្តល់ហិរញ្ញប្បទានសម្បទានដល់កម្ពុជា​សម្រាប់អនុវត្តន៍គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នជំហានទី២ ក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ដោយ​គ្រោងចំណាយថវិកា ៣០លានដុល្លារ សម្រាប់អនុវត្តន័នៅខេត្តតំបន់ឆ្នេរ រួមមាន៖ ១- គម្រោងគ្រប់គ្រងកាកសំណល់រឹងនៅខេត្តកែប។ ២-សាងសង់ផែទេសចរណ៍ចំនួន២ នៅខេត្តព្រះសីហនុ និងកោះរ៉ុង ផ្លូវតាមបណ្តោយឆ្នេរនៅខេត្តព្រះសីហនុ ផ្លូវដើរតាមមាត់សមុទ្រនៅកោះរ៉ុង។ ៣- ការអនុវត្តស្តង់ដារទេសចរណ៍អាស៊ាន នៅខេត្តតំបន់ឆ្នេរទាំងបួន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងមានប្រព័ន្ធស្ដង់ដារសុវត្ថិភាព មានការធានាបានល្អ។ ក្រសួងទេសចរណ៍ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានចាប់ផ្ដើមអនុវត្តន៍ជំហានទី១បណ្ដើរៗមកហើយ នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ (GMS) ក្នុងនោះមានគម្រោងកំពង់ផែទេសចរណ៍នៅខេត្តកំពត គម្រោងបង្កើតប្រព័ន្ធសម្អាតទឹកកខ្វក់នៅផ្សារក្ដាម ខេត្តកែប គម្រោងអភិវឌ្ឍន៍សហគមន៍ទេសចរណ៍នៅខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ដែលគម្រោងមួយនេះ បាននិងកំពុងអនុវត្តន៍ប្រកបដោយជោគជ័យ៕ ដោយ៖ រតនា ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានជាតិ

Comments