មនុស្ស99.99%ហេីយដែលយករបស់ប្រភេទនេះជាទ្រព្យសម្បិត្តដ៏មានតំលៃរបស់ពួកគេ តែសំរាប់ខ្ញុំគិតថា…..



បើយើងនិយាយពីសម័យទំនើបបច្ចុប្បន្ននេះ គឺមានការខុសប្លែកគ្នាជាខ្លាំងជាមួយនឹងសម័យបុរាណ ឬក៏សម័យដើមនោះ ព្រោះតែបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប និងទាន់សម័យ ហើយរបបគំហើញជាច្រើនក៏ត្រូវបានគេរកឃើញ និងបានកកើតឡើងជាច្រើន ហើយពួកវាអាចជួយសម្រាលទៅដល់មនុស្សនាសម័យបច្ចុប្បន្ននេះជាច្រើនផងដែរ។
ហើយមួយវិញទៀតនោះ វាក៏បានបង្ហញអោយអ្នកដទៃមើលឃើញថា យើងជាមនុស្សម្នាក់ដែលមានភាពថ្លៃថ្នូរ សុីវីល័យ ហុឺហា ជាដើមនោះ មូលហេតុនេះហើយ ទើបមនុស្សជាច្រើនតែងតែគិតបែបនេះ។ ដោយឡែក តាមរយៈបណ្តាញសង្គមហ្វេសបុកមួយឈ្មោះ Sara Vuth បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖
«មនុស្ស 99.99% ហេីយ ដែលយករបស់ប្រភេទនេះជាទ្រព្យសម្បិត្តដ៏មានតំលៃ របស់ពួកគេ។ តែសំរាប់ខ្ញុំគិតថា តំលៃពិតគឺមិនស្ថិតនៅ ត្រង់ហ្នឹងទេ សូមមេត្តា កុំរៀនមេីលមនុស្សតែសភាពខាងក្រៅ រួចវាយតំលៃទៅកាន់គេថា មាន ក្រ ថ្លៃ រឺ ថោកអោយសោះ ព្រោះវាមិនមែនជា តំលៃពិតប្រាកដរបស់ មនុស្សម្នាក់ៗនោះទេ។ អ្នកខ្លះប្រមូលអស់ហេីយ ដេីម្បីវា ដេម្បីបង្ហាញថាខ្លួន ជាអ្នកមាន??? អ្នកផ្សេងល្មមៗអត់អីពាក់ មេីលមិនឃេីញទេ និយាយទៅ ប៉ះពាល់ច្រេីនណាស់ សុំទោសផង (សង្គមបច្ចុប្បន្ន)»។
ចំពោះការលើកឡើងបែបនេះផងដែរ ក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ Chan Tha បានបញ្ចេញជាមតិយោបល់ថា៖«ពេលខ្លះ វាជារបស់ដែរគេស្រឡាញ់ គេខំប្រឹងដើម្បីបានវា វាមានតម្លៃសម្រាប់ខ្លួនគេ ប៉ុន្ដែបូករួមមក តម្លៃគឺមានច្រើនណាស់ មនុស្សមានតម្លៃ វត្តុមានតម្លៃ ការងារមានតម្លៃ….។
តម្លៃយើង មិនអាចបែងចែកដាច់ថា វាជាអ្វីទេ ប៉ុន្តែតម្លៃវាស្ថិតលើមនុស្សឲ្យតម្លៃវា ឲ្យតម្លៃនៅអ្វីដែរខ្លួនមានទើបមានតម្លៃ»។ ក្រោយពីមានការលើកឡើងបែបនេះរួចមក ការបញ្ចេញមតិមួយនេះ គឺហាក់បីជាមានអ្នកយល់ស្រប និងមានអ្នកគាំទ្រច្រើនណាស់ ចុះបងប្អូនប្រិយមិត្ត យល់យ៉ាងណាដែរចំពោះការលើកឡើងទាំងនេះ។
ដោយ៖ ស្កាយ
ប្រភព ៖បណ្តាញហ្វេសប៉ុក
Comments