របបអាហារ និងការបំភាយកាបូនក្នុងបរិយាកាស

K
![4A5F8B6C-4F7D-4457-97D5-997FAB5E2E36.jpeg](https://serey.io/imageupload_data/d04d0d5bbcb1b191481e07c5d31bf968f60ee1d2) ![3AA1D063-00C3-45D5-92DD-3BD5C040DFAE.jpeg](https://serey.io/imageupload_data/2b94db1c35e754371b9a250391625736dfda50f3) យោងតាមការសិក្សាបែបវិទ្យាសាស្ត្រកាលពីពេលថ្មីៗ ការជៀសវាងការទទួលទានសាច់ និងផលិតផលផលធ្វើពីសាច់សត្វ អាចជួយកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថានបានមួយផ្នែក។ លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា សាច់ និងផលិតផលធ្វើពីសត្វសាច់ ធ្វើឱ្យមានការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ទៅជាងពាក់កណ្តាល បើប្រៀបធៀបនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ចេញពីផលិតកម្មម្ហូបអាហារដែលមិនមែនជាសាច់។ ក្នុងចំណោមសាច់សត្វទាំងអស់ សាច់គោ និងសាច់ចៀម ត្រូវបានគេរកឃើញថាធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរជាងគេ។ ដូច្នេះហើយបានជា IPCC (ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ) បានផ្តល់យោបល់ថា យើងគួរកាត់បន្ថយការទិញសាច់ ទឹកដោះគោ ឈីស និងបឺរ ហើយងាកមកទទួលទានអាហារក្នុងស្រុកដែលផលិតតាមរដូវកាលវិញ ពីព្រោះការផ្លាស់ប្តូររបបអាហារ ជួយការការពារបរិស្ថានបានមួយចំណែកធំ ដោយវាជួយកាត់បន្ថយការបំពុលបរិយាកាស ការបាត់បង់ព្រៃឈើ ។ល។ ដោយ៖ក្រសួងបរិស្ថាន

Comments

អគុណ បានគាំទ្រ