ដើរចូលព្រៃស្រាប់តែប្រទះឃើញរោងដ៏ស្អាតកណ្ដាលព្រៃជ្រៅក៏នៅចាំមើលម្ចាស់!

K
![FE3E1BD8-2DF5-4803-B9E8-C7CAAD942028.jpeg](https://serey.io/imageupload_data/acc0066317340e6bc3f25bef5554db39933b670e) ![DFFDC280-FB88-4730-A9D6-A1D649DD846F.jpeg](https://serey.io/imageupload_data/3aac671c0f35db08031d15534b19f97fc87ba518) ![82CB6881-2A85-472A-8783-C2714B89D23A.jpeg](https://serey.io/imageupload_data/54882af21b34e4b1b481d5ed2a91bacff3072732) ![13D71703-590C-456D-818B-A151EE0075B8.jpeg](https://serey.io/imageupload_data/a5fc372b8eb7a50ba4392f0e65c0379f41033f72) ប្លែកៗ៖ បុរស​ម្នាក់​បាន​ដើរ​ចូល​ព្រៃ​ជ្រៅ ​ក៏​ប្រទះ​ឃើញ​រោង​តូច​មួយ​ដែល​មាន​ការ​រៀប​ចំ​យ៉ាង​មាន​របៀប​រៀប​រយ និង​ផ្លែ​បេរី​ព្រៃ​នៅ​គរ​លើ​គ្នា​ម្ដុំ​ៗ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​មែន​ទែន។ ​ដំបូងឡើយ​ គាត់​គិត​ថា​ប្រហែល​ជា​មាន​មនុស្ស​មក​សង់​រោង ​សម្រាប់​រក្សា​ទុក​ផ្លែ​ឈើ។ រោង​នោះ​មាន​វិមាត្រ ៣០​សង់ទីម៉ែត្រ ​គ្រប​ពី​លើ​​ដោយ​មែក​ឈើ​តូច​ៗ​ជុំជិត និង​មាន​មែក​ឈើ​ធំ​ពីរ​បី​ជា​សសរ​បង្គោល​សម្រាប់​ទ្រ​។ ​ចំណែក​នៅ​លើ​ដំបូល​មាន​ស្មៅ​ជា​ច្រើន​ដើម​ដាក់​តម្រៀប​គ្នា​ ទំនង​សម្រាប់​​ទប់​កម្ដៅ​ ភ្លៀង ​ខ្យល់។ អ្វី​ធ្វើ​ឲ្យ​អ្នក​ដើរ​ផ្សង​ព្រេង​កាន់​តែ​ចាប់​អារម្មណ៍​បន្ថែម​ទៀត​នោះ គឺ​ក្នុង​រោង​នេះ​មាន​ការ​ខណ្ឌ​ចែក​ជា​ផ្នែក​ៗ​សម្រាប់​ដាក់​ប្រភេទ​ផ្លែ​ឈើ​ព្រៃ​ខុសៗ​គ្នា​។ ​បុរស​ដដែល​ទាល់​គំនិត​គិត​មិន​ចេញ ​ទាំង​នឹក​ក្នុង​ចិត្ត​ចង់​ដឹង​​អ្នក​ណា​មក​សង់​រោង​ខ្ទម​នៅ​ក្នុង​ព្រៃ​ជ្រៅ​បែប​នេះ​។ ​ហេតុការណ៍​កើត​ឡើង​នៅ​​ក្នុង​ព្រៃ​នៅ​តំបន់​មួយ របស់​​ប្រទេស​អូស្ត្រាលី។ ​ដោយ​ក្ដី​អន្ទះសា​ចង់​ឃើញ ​គាត់​បាន​​សម្រេច​ចិត្ត​ពួន​សម្ងំ​ចាំ​មើល​នៅ​ក្បែរ​រោង​នោះ​។ ​រង់​ចាំ​មិន​ចេះ​តិច​នាទី​ ​គឺ​រហូត​ដល់​ប្រមាណ​​ពីរ​បី​ម៉ោង​​ទើប​ម្ចាស់​រោង​នោះ​បង្ហាញ​ខ្លួន​​មក​​ឲ្យ​ឃើញ​ប្រាកដ​មែន។ ​ម្ចាស់​កន្លែង​ខាង​លើ ពិត​ជា​ធ្វើ​ឲ្យ​អ្នក​ផ្សង​ព្រេង​មិន​នឹក​ស្មាន​មែន ម្ចាស់​នោះ ជា​បក្សី​មួយ​ក្បាល​​ប្រភេទ​ Vogelkop Bowerbird ដែល​វត្តមាន​វា​នៅ​អូស្ត្រាលី និង​​ប្រទេស​កោះ Papua New Guinea។ ​បុរស​ដដែល​បាន​ដើរ​ពិនិត្យ​មើល​ជុំវិញ​រោង​ឈើ និង​ពិនិត្យ​លើ​មែក​ឈើ រួច​សន្និដ្ឋាន​ថា ​បក្សី​នេះ​អាច​ចំណាយ​ពេល​សង់​សំបុក​ដ៏​ស្មុកស្មាញ​នេះ​ប្រើ​រយៈពេល​ប្រមាណ ១០​ខែ។ ​នៅ​ខាង​មុខ​​រោង​ វា​បាន​ទុក​ដាក់ផ្លែ​ឈើ​ព្រៃ​​ដែល​ខំ​ពាំ​​ពី​កន្លែង​​នានា មក​តម្រៀប​​ដាក់​តាម​ប្រភេទ ដូច​ជា​វា​ស្គាល់​ផ្លែ​ឈើ​ច្បាស់ និង​​ពុំ​មាន​សំរាម​រញ៉េរញ៉ៃ​នៅ​រាយ​ប៉ាយ​ឡើយ។ ​មនុស្ស​ជា​ច្រើន​យល់​ថា ​បក្សី​នេះ​ប្រាកដ​ជា​​បក្សី​ញី​ហើយ បាន​ជា​រៀប​ចំ​បរិវេណ​សំបុក​យ៉ាង​ស្រស់​ស្អាត​ដូច្នេះ​ ប៉ុន្តែ​ប្រភព​​ពី​បុរស​ខាង​លើ​បញ្ជាក់​ថា ​បក្សី​នេះ​មិន​មែន​ញី​ទេ ​គឺ​ឈ្មោល​ទៅ​វិញ ហើយ​វា​ជ្រើស​រើស​ផ្លែ​ឈើ​ព្រៃ​​ពណ៌​ឆើត​ៗ និង​ដាក់​ឲ្យ​មាន​របៀប ​ព្រោះ​ដើម្បី​ទាក់​ទាញ​បក្សី​ញី​ចុះ​មក​ស៊ី និង​មាន​ឱកាស​បង្កាត់​ពូជ​​ជាមួយ​គ្នា៕ ប្រភព៖ khmerload

Comments

ធម្មជាតិវាចេះដឹងតមសតិ