ទិវាអនាម័បរិស្ថានជាតិ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កំពង់ស្ពឺ» នៅក្រុងច្បារមន





ថ្ងៃនេះជួសមុខឱ្យលោកប្រធាន ខ្ញុំបានដឹកនាំមន្រ្តីរាជការមន្ទីរ ចូលរួមទិវាសំអាតអនាម័យបរិស្ថានជាតិ ឆ្នាំ២០១៨ក្រោមប្រធានបទ “ ខ្ញុំស្រឡាញ់កំពងស្ពឺ “ ដើម្បីចលនាអប់រំប្រជាពលរដ្ឋ សិស្ស និស្សិត ព្រះសង្ឃ អង្គការ សហគមន៍ កងកំលាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងអាជីវករឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាលើកកម្ពស់គុណភាពសោភ័ណ្ឌភាព អនាម័យបរិស្ថាន កិច្ចគាំពារបរិស្ថាន ការអភិរក្សចំរុៈ និងពិធីប្រគល់ ទទួលធុងសំរាម និងការរស់នៅប្រកបដោយចីរភាព រួមតាមរយៈការធ្វើអនាម័យបរិស្ថានព្រមៗគ្នា គ្រប់មន្ទីរ អង្គភាព ស្ថាប័ន គ្រឹះស្ថានសិក្សា ទីវត្តអារាម សង្កាត់-ឃុំ ទីសាធារណៈ ទីប្រជុំជននានា ទីផ្សារ ពិសេសការប្រមូល រើសសំរាមតាមដងផ្លូវជាតិ ទីសាធារណៈ និងផ្លូវសំខាន់ៗ ដើម្បីជម្រុញឱ្យចលនាការប្រារព្ធទិវា នេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្លា ស្ថិតក្រោមអធិបតីភាពឯកឧត្តម ចាន់ តារ៉ា អភិបាលរងខេត្ត ដែលមាន មន្រ្តីរាជការ និងអង្គការនានា ជុំវិញខេត្ត កងកម្លាំងទាំង៣ យុវជនស ស យ ក យុវជនកាកបាតក្រហម ក្រុមកាយរិទ្ធ លោកចៅសង្កាត់ មេភូមិទាំងអស់ក្នុងក្រុងច្បារមន និងប្រជាការពារភូមិ ប្រជាពលរដ្ឋ និងតំណាងរោងចក្រ សហគ្រាស អាជីវករ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបរួមៈ 1350នាក់ នៅមណ្ឌលកីឡាខេត្ត។

