ទិវាវប្បធម៌ជាតិ ៣ មិនា «យុវជន ដើម្បីវប្បធម៌ជាតិ»




នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ ខ្ញុំបានដឹកនាំយុវជនមន្ទីរទៅចូលរួមអបអរសារទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២១ ឆ្នាំ២០១៩ ប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ» ក្នុងគោលបំណងពង្រឹងស្មារតីយុវជន ឱ្យកាន់តែយល់ជ្រួតជ្រាបពីវប្បធម៌ដ៍សំបូរបែបរបស់ខ្មែរយើង ដែលដូនតាបានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ សមាសភាពអ្នកចូលរួមសរុប ២៥៥នាក់ ក្រោមអធិបតីភាពឯកឧត្តម សំរាំង កំសាន្ត រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចត្រសិល្បៈ និងឯកឧត្តម សរ សុពុត្រាអភិបាលរង នៃគណអភិបាលខេត្ត នៅបណ្ណាល័យកំពង់ស្ពឺ ។

