ព្រឹកសិក្ខាសាលា រសៀលចុះកាដ្ឋានខ្សាច់សំណង់





កម្មវិធីសិក្ខាសាលា ពេលព្រឹក និងពេលរសៀលឆ្លៀតចុះពិនិត្យតាមដានការងារអាជីវកម្មខ្សាច់ស្ទឹង
នារសៀលថ្ងៃទី13 ខែកញ្ញា ឆ្នាំ2019នេះ ខ្ញុំបាទបានចូលរួមជាមួយក្រុម ការងារEIA ក្រសួងបរិស្ថាន ដឹកនាំដោយលោក អនុប្រធាននាយកដ្ឋាន នៃន.ដ EIA ក្រសួងបរិស្ថាន ចុះពិនិត្យលើគម្រោងស្នើសុំបន្ត អាជីវកម្មខ្សាច់សំណង់ របស់ក្រុមហ៊ុន Chan socheat suply co.,Ltd ខ្សាច់ស្ទឹង ទំហំ2.80ហិកតា មានទីតាំងស្ថិតនៅតំបន់ភូមិសំប៉ាន ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រុមការងារ បានជួបប្រជុំពិភាក្សា សុំយោបល់ជាមួយលោកមេឃុំ លោកមេភូមិ និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ ផលប៉ះពាល់ផ្សេងៗរវាងប្រជាពលរដ្ឋ ជាមួយនឹងម្ចាស់គម្រោងអាជីវកម្មខ្សាច់សំណង់ គឺការទុកដាក់សំណល់ប្រេងខ្មៅ ឬសំរាម សំណល់ដែក និងការគោរពកិច្ចសន្យាការធ្វើអាជីវកម្មជាដើម។

