មនស្សកើតមក មានរូប មានទុក្ខ កើតចាស់ ឈឺស្លាប់




មនស្សកើតមក មានរូប មានទុក្ខ កើតចាស់ ឈឺស្លាប់...ជាក់ស្តែងកាលពីដើមខែឧសភា នេះ ប្រធានរបស់ខ្ញុំធ្លាក់ខ្លួនមានជំងឺដាច់សសៃឈាម។ បន្ទាប់ពីបានពិនិត្យព្យាបាលនៅភ្នំពេញ ចេញលទ្ធផលពុំសូវល្អ ក៏បានបញ្ចូនមកវៀតណាម ឃើញថាបានធូរស្បើយច្រើន។ រហូតមកដល់ល្ងាចនេះ(23.05.2019) ក្រុមការងារមន្ទីរក៏បានធ្វើដំណើរមកសួរសុខទុក្ខបន្ត ដែលបានស្នាក់នៅពេទ្យក្រុងហូជីមិញ ប្រទេសវៀតណាម ឃើញថា អាការៈជំងឺ ប្រសើរច្រើន អាចនិយាយបានច្បាស់ សឹងតែដូចសភាពធម្មតា។ ឆ្លៀតឱកាសនោះដែរ ក៏បានឈៀងចូលពិនិត្យ និងតាមសុខភាពទៅតាមការណាត់របស់គ្រូពេទ្យ ទោះបីជាការខកខានពេលវេលាក៏ថ្វីដែរ។

