តើការប្រែប្រួលអាកាសធាតុបង្កឡើងដោយសារអ្វី?

K
http://i66.tinypic.com/2hx2a15.jpg http://i65.tinypic.com/x4qkae.jpg http://i65.tinypic.com/335e4pt.jpg http://i65.tinypic.com/2us7qsx.jpg ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការបញ្រ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងការធ្វើផែនការវិនិយោគ/អភិវឌ្ឍន៍ឃុំ នៅក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ......................... ការប្រែប្រួលអាកាសធាតុ គឺជាដំណីរកាប្រែប្រួលបន្តិចម្តងៗនៃអាកាសធាតុ ក្នុងរយៈពេលវឺង ក្នុងនោះរួមមាន សីតុណ្ហភាព ស្ថានភាពទឹកភ្លៀង របបខ្យកល់ ឬគម្របទឹកកកជាដើម។ ការប្រែប្រួលអាកាសធាតុនេះកើតឡើងដោយសារ កត្តាធម្មជាតិ និងសកម្មភាពមនុស្សផងដែរ។ .......................... Global warming = កំណើនកំដៅសកល Green house gas = ឧស្ម័នផ្ទះកញ្ចក់ ឧស្ម័នផ្ទះកញ្ចក់សំខាន់ៗ និងប្រភពនៃការបញ្ចេញ ១. ឧស្ម័នកាបូនិច៖ បំភាយពីការដុតឥន្ននៈ ផូស៊ីល ដូចជាធ្យូងថ្ម ប្រេង ឧស្ម័នធម្មជាតិ និងពីការបាត់បង់ព្រៃឈើ ២. មេតាន៖ បំភាយពីការដុតជញ្ជ្រំងស្រូវ សត្វពាហនៈ គំនរសំរាម លូទឹកស្អុយ ឬសំណល់រាវពីលំនៅឋាន និងការជីកយករ៉ែធ្យូងថ្ម ៣. ឌីអាសូតមូណូអុកស៊ីត៖ មានប្រភពចំបងពីការប្រើជីគីមី ក្នុងកសិកម្ម ៤. អូស្សូន៖ គឺស្ថិតនៅក្នុងបរិយាកាសខាងក្រោម និងមានប្រភពពីការបំលែងបន្តនៃផ្សែងយានយន្ត ៥. chlorofluorocarbons៖ មានប្រភពចេញពីកំប៉ុងថ្នាំបាញ់ និងមេត្រជាក់ប្រើក្នុងមាស៊ីនត្រជាក់ និងទូទឹកកកជាដើម។

Comments

Thank you for posting this interesting article.
ផុសល្អ👏