ប្រទេសកូរ៉េខាងត្បូងហាមឃាត់ការប្រើថង់ប្លាស្ទិចមិនរលាយនៅតាមផ្សារទំនើបទាំងអស់

K
![2AE7577D-64AE-438C-A22E-C6EE021DE464.jpeg](https://serey.io/imageupload_data/93f016fdd5e37b51344515149c2d077f925b57e3) ![DEDAFB30-4840-41F2-94D8-157D89F82F91.jpeg](https://serey.io/imageupload_data/9a4c6a75c3bb5b4db6f2d16b0a6e184b3b7ba2d4) ![AB6199BE-89A8-4B33-9B53-748593CFBF32.jpeg](https://serey.io/imageupload_data/c975aaa3fc467f5e3f96f36dbc712257425419b6) ប្រទេសកូរ៉េខាងត្បូងហាមឃាត់ការប្រើថង់ប្លាស្ទិចមិនរលាយនៅតាមផ្សារទំនើបទាំងអស់ កូរ៉េខាងត្បូង៖ ក្រសួងបរិស្ថានរបស់ប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា ការបង្ក្រាបលើក្រុមហ៊ុនផលិតថង់ប្លាស្ទិច និងអ្នកប្រើ គឺដើម្បីអភិរក្សធនធានធម្មជាតិនិងគ្រប់គ្រងកាកសំណល់កែច្នៃឡើងវិញ ។ ក្រុមមន្ត្រីកូរ៉េខាងត្បូងកំពុងចាត់វិធានការបង្ក្រាបលើផលិតផលផ្សេងៗទៀត ដោយរួមទាំងបំពង់បឺតធ្វើអំពីជ័រប្លាស្ទិកជាដើម ។ ពាក់ព័ន្ធនឹងចំណាត់ការខាងលើនេះ ផ្សារទំនើបធំៗចំនួន២.០០០កន្លែង និងហាងចំនួន១១.០០០កន្លែង នឹងត្រូវប៉ះពាល់ដោយការហាមប្រាមដែលបានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នំា២០១៩នេះ ខណៈផ្សារ និងហាងទាំងនោះ ត្រូវបានហាមឃាត់មិនអោយប្រើប្រាស់ថង់ប្លាស្ទិក ដោយឥតគិតថ្លៃឡើយ ។ ប៉ុន្តែច្បាប់ថ្មីនេះមានន័យថា ថង់ប្រើបានតែមួយដង (ថង់ប្លាស្ទិក) នឹងត្រូវបានដាក់ឱ្យនៅក្រៅច្បាប់ លើកលែងតែទំនិញសើម ដូចជាសាច់ ឬត្រីជាដើម ។ ហើយនរណាម្នាក់ដែលត្រូវចាប់បានចំពោះការរំលោភច្បាប់នេះ អាចប្រឈមនឹងការផាកពិន័យ៣លានវ៉ុន ឬស្មើនឹង២.៩៨០ដុល្លារអាមេរិក ស្របពេលដែលអតិថិជននឹងត្រូវបានផ្តល់ជូននូវជម្រើស ដូចជាថង់ក្រណាត់ និងក្រដាសជំនួសវិញ ៕ ក្រសួងបរិស្ថាន

Comments

shadowboy
good post bro............
wondercury
Good post pou
fherdz
Keep Posting Sir
sijan
Please write in english. Because every people can not understand this language.
abiyamuda
Useful post mr @koysonin !
janvir
amazing post really nice