••••• លក្ខណៈខុសគ្នា រវាងមនុស្ស ប្រុស និងស្រ្តី !



១. លក្ខណៈរបស់មនុស្សប្រុស
•បុរសមានឆ្អឹងមាំទាំជាងស្ត្រី
តាមធម្មតាបុរសភាគច្រើនរមែងមានកាយសម្បទា និងឆ្អឹងរឹងមាំជាងស្រ្តី ។ ស្រី្តមានការប្រឈមនឹងជំងឺស្រុតអវយៈនានា នៅពេលដែលឆ្អឹងត្រជាក់ចុះខ្សោយ ។ ក្នុងវ័យអស់រដូវ ឆ្អឹងរបស់ស្រី្តក៏ឆាប់សណ្តក ធ្វើឱ្យស្រីប្រឈមនឹងការពុក បាក់ឆ្អឹងផងដែរ ។
•បុរសត្រូវការទំហំច្រមុះធំ
បុរសចាំបាច់ត្រូវមានទំហំច្រមុះធំជាងស្រ្តី ១០ ភាគរយ ដោយសារតែពួកគេត្រូវការអុកសុីសែនច្រើន ។
•បុរសមានថ្លើមធំជាងស្រី
តាមធម្មតាថ្លើមរបស់ស្រី្តមានទំហំតូចជាងបុរស ដូច្នេះហើយបានជាស្រី្តឆាប់ស្រវឹងស្រាជាងបុរសដោយសារតែថ្លើមធ្វើការបន្សាបជាតិស្រវឹងមិនទាន់ពេលវេលា។
២. លក្ខណៈរបស់មនុស្សស្រី
•ស្រី្តមានបេះដូងទន់ខ្សោយ
ជាមធ្យមបេះដូងស្រី្តលោតក្នុងចំនួន ៧២ ដងក្នុង ១ នាទីខណៈបេះដូង បុរសលោត ៨០ ដង ។ ស្រី្តច្រើនតែមានចង្វាក់បេះដូងមិនទៀងទាត់ ហើយក៏មានអត្រាប្រឈមនឹងរោគដាច់សរសៃខួរក្បាលជាងបុរស ។ បើត្រូវវះកាត់បេះដូងវិញ ស្រី្តអាចប្រឈមអត្រាបរាជ័យច្រើនដោយសារការវះកាត់លើសរសៃតូចៗ ជាឧបសគ្គមួយដ៏លំបាកសម្រាប់គ្រូពេទ្យ ។
•ស្រី្តមានពោះវៀនធំវែង
ស្រី្តមានរាងកាយមិនធំដូចបុរសក្តី តែពោះវៀនធំពួកគេវែងមិនចាញ់បុរសឡើយ ដើម្បីអាចស្រូបយកសារធាតុរាវទុកបានច្រើនពេលពួកគេកំពុងមានគភ៌ ។ ប៉ុន្តែគុណវិបត្តិនៃការមានពោះវៀនធំវែងបែបនេះធ្វើឱ្យស្រី្តងាយមានបញ្ហាហើមពោះ និងមានអរម្មណ៍ឆាប់ឆ្អែតជាងបុរស ។
•សួតនារីធ្វើការយ៉ាងសកម្ម
សាច់ដុំសួតរបស់ស្ត្រីត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងបុរសព្រោះសួត ស្រី្តមានទំហំតូច និង សភាពចង្អៀតបន្តិច ។ ដូច្នេះហើយទើបស្រី្តតែងតែដង្ហក់ក្រោយពីហាត់ប្រាណរួច ឬធ្វើការងារប្រើកម្លាំងធ្ងន់ៗ ។
•រាងកាយស្រី្តងាយបត់បែន
ស្រី មានចំណងសរសៃតំណរឆ្អឹងធូរជាងបុរស ធ្វើឱ្យដងខ្លួនងាយពត់ពេន និងសម្រួលដល់ការសម្រាលកូន ។ តែវាក៏អាចមានគុណវិបត្តិផងដែរដោយស្រី្តងាយប្រឈមនឹងជំងឺរលាក សន្លាក់ និង ឈឺចាប់ត្រង់ក្បាលជង្គង់ច្រើនជាងបុរស ។
•ស្រី្តចូលបន្ទប់ទឹកញឹកញាប់
ស្រី្ត មានប្រវែងទ្វារមូត្រប្រវែង ៣ សង់ទីម៉ែត្រ ខណៈបុរសវិញអាចមានប្រវែងទៅដល់ ២០ សង់ទីម៉ែត្រ ។ ដូច្នេះហើយបានជាស្រី្តត្រូវការចូលបន្ទប់ទឹកញឹកញាប់ជាងបុរស ។
•ស្រី្តសម្បូរជាតិខ្លាញ់ច្រើន
ស្រី្ត ភាគច្រើនងាយឡើងទម្ងន់លឿនជាងបុរស ដោយសារតែប្រព័ន្ធរំលាយអាហាររបស់បុរសធ្វើការបានល្អជាងក្នុងការបំបែកកាឡូរី ហើយប្រែក្លាយវាឱ្យទៅជាសាច់ដុំ ។ ជាក់ស្ដែងទោះជាបុរស ញាំអាហារច្រើនជាងស្រីក៏មិនងាយធាត់ដែរ ។ ប៉ុន្តែ បើធ្លាក់ចូល ក្នុងទឹក សមុទ្រត្រជាក់វិញ ស្រី្តអាតតស៊ូនឹងភាពត្រជាក់បានយូរជាង ។
•ស្បែកស្រី្តឆាប់ចាស់ជាង
តាម ធម្មតាស្បែកស្រី្តហាក់ដូចជាមានសភាពឆាប់ជ្រួញជាបុរសព្រោះតែ ស្បែកមានសភាពស្តើងជាង។ ចំណែកបុរសមានស្រទាប់កូឡាហ្សែនក្រាស់ជាង ធ្វើឱ្យជាទូទៅបុរសមើលទៅក្មេងជាងស្រី្ត ។
•ស្រី្តមានប្រព័ន្ធស៉ាំរឹងមាំ
ស្រី្ត មានប្រព័ន្ធការពារភាពសាុំ រឹងមាំជាងស្រី្តមានការការពារខ្ពស់ពីជំងឺឆ្លង។ គុណវិបត្តិមួយត្រង់ថា ជួនកាលប្រព័ន្ធសាុំរបស់ស្រី្តធ្វើការសកម្មជ្រុល ធ្វើឱ្យវាប្រតិកម្មវាយអាហារសរីរាង្គខ្លួនឯង ។ ដូច្នេះហើយទើបស្រី្តងាយប្រឈមនឹងជំងឺប្រតិកម្មប្រព័ន្ធសាុំ ដូចជា រោគរលាកសន្លាក់ជាដើម ។ ប៉ុន្តែអ្វីដែលល្អសម្រាប់ស្រ្តីវិញនោះគឺប្រព័ន្ធរបស់ ស្រី្តរឹងមាំ និងមានអាយុកាលវែងជាងបុរស ដែលជាទូទៅតែងតែធ្វើឱ្យមនុស្សស្រីរស់បានអាយុវែងជាងមនុស្សប្រុស ៕

