វគ្គបណ្តុះបណ្តាលពីផលប៉ះពាល់បណ្តាលមកពីការដុតសណរាមសំណល់តាមទីវាល។
http://i64.tinypic.com/30upb1h.jpg
ប្រទេសកម្ពុជានឹងអនុវត្តបច្ចេកទេសបរិស្ថានល្អក្នុងការគ្រប់គ្រងសំរាម សំណល់រឹង កាលពីខែមេសា ២០១៨កន្លងទៅ នៅរាជធានីភ្នំពេញ។ វគ្គនេះដែរបានលើកយកសារធាតុគីមីជាង១០ម៉ឹនប្រភេទកំពុងប្រើប្រាស់លើពិភពលោក តាមការប៉ាន់ប្រមណមានមនុស្ស ១៨ទៅ២២លាននាក់ប្រឈមនឹងគ្រោះថ្នាក់ពីការបំពុលសារធាតុសំណរ ១៥ ទៅ ១៩លាននាក់ បំពុលពីសារធាតុបារត ១៣ ទៅ ១៧លាននាក់ បំពុលពីសារធាតុក្រូម និង៥ ទៅ៧លាននាក់បំពុលពីសារធាតុថ្នាំគីមី។ ហេតុនេះហើយទើបអនុសញ្ញាស្តុកខុម ពីពីសារធាតុបពុលសរីរាង្គមិនងសយបំបែកធាតុ(POPs) ត្រូវបានបង្កើតឡើងក្នុងការការពារសុខភាព និងបរិស្ថាន។ ក្នុងនោះមានសារធាតុបំពុលរហូតដល់២៤ប្រភេទ ត្រូវចុះបញ្ជីជាសាេធាតុបំពុលសារធាតុសរីរាង្គមិនងាយបំបែកធាតុ និងមានប្រទេសជាសមាជិកចំនួន១៧២។ សូមបញ្ជាក់ថាការបំពុលបរិស្ថាននៅកម្ពុជា ដែលគួរដោះស្រាយជាបន្តបន្ទាប់នោះ គឺការបំពុលបរិស្ថាន និងបំពុលដោភណ្ឌភាពទីក្រុងឬទីប្រជុំជន រួមមាន សំរាម និងសំណល់ផ្សេងៗ។ វគ្គនេះមានការចូលរួមពីរដ្ឋបាលខេត្ត មន្ទីរបរិស្ថាន សិស្សនិសិ្សត សកលវិទ្យាល័យនានា និងអង្គការ សរុប ប្រមាណ១៥៥នាក់ ក្នុងគោលបំណងបង្កើនការយល់ដឹងពីផលប៉ះពាល់ការដុតសំណល់តាមទីវាល ទៅលើសុខភាព និងបរិស្ថាន និងបច្ចកទេសការគ្រប់គ្រងសំរាម និងសំណល់រឹង និងទីលានចាក់សំរាមនិងការប្រតិបត្តបរិស្ថានដ៏ប្រសើរនៅកម្ពុជា ស្របតាមអនុដញ្ញាស្តុកខុម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ (POPs)។

