Serey is utilizing Blockchain technology

កិច្ចសហប្រតិបត្តិការលើវិស័យគាំពារបរិស្ថាននៅទីក្រុងម៉ូស្គូ និងភ្នំពេញ

![FE4E9AA1-7460-4D3E-B0CD-023CC4763E71.jpeg](https://serey.io/imageupload_data/a3bc13ffd7476152dfa604d019573de46644eabb) ![2A8D2A18-E9AE-49D5-8D76-F66F5BBDF04D.jpeg](https://serey.io/imageupload_data/1b818c1bcf2e0cd34d7cdb66b205fe65a57ad6da) ![E1B5F459-F26E-4357-8A86-226A24713B9A.jpeg](https://serey.io/imageupload_data/f9d3f105a0c0f6a2c2a623fa793355ddb7705e75) កម្ពុជា និង រុស្សីគ្រោងជួបប្រជុំលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគាំពារបរិស្ថាននៅទីក្រុងម៉ូស្គូ ................................................... តាមការអញ្ជើញរបស់ក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃសហព័ន្ធរុស្ស៊ី ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំគណប្រតិភូក្រសួងបរិស្ថាន ដើម្បីចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថាន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ូស្គូ សាធារណរដ្ឋសហព័ន្ធរុស្សី។ តាមកម្មវិធីដែលបានគ្រោងទុក ក្រុមការងារកម្ពុជា-រុស្សី នឹងជួបប្រជុំគ្នាចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថាន ដោយផ្តោតជាសំខាន់លើការលើគ្រប់គ្រងទឹកកខ្វក់ សំណល់ សំរាម ការគ្រប់គ្រងបរិស្ថានទីក្រុង និងការបង្កើតជាឧទ្យាននៅតាមទីក្រុង មន្ទីរពិសោធន៍ និងការគ្រប់គ្រងការបំពុលនៅតាមទីក្រុងជាដើម។ សមាសភាពប្រតិភូក្រសួងបរិស្ថានកម្ពុជានៅពេលនេះ រួមមានការតំណាងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាននានា និងប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ ខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពត ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី។ ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនេះ នៅវេលាល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តម កែរ វិសិដ្ឋ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ព្រមទាំងសហការី បានរៀបចំអាហារសាមគ្គី ដើម្បីបានជួបជុំ និងសំណេះសំណាលជាមួយមន្ត្រីស្ថានទូត និងនិស្សិតកម្ពុជា ចំនួនប្រមាណ៤០រូប។ ក្នុងពិធីជួបជុំនេះ ឯកឧត្តម អ៊ាង សុផល្លែត បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានមកជួបជុំជាមួយបងប្អូនដែលជាមន្ត្រីការទូត និងជានិសិ្សត ដែលកំពុងបំរើការងារបំពេញបេសកម្មដើម្បីប្រទេសជាតិ និងកំពុងសិក្សានៅប្រទេសរុស្ស៊ី នាពេលនេះ។ ឯកឧត្តមបានមានប្រសាសន៍លើកទឹកចិត្តនិស្សិតកម្ពុជា បន្តខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយខ្លួនជាអនាគត ដ៏ប្រសើរក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕ ដោយ ក្រសួងបរិស្ថាន
0.000 SRY$0.00
Global
Global

Comments