ទម្លាប់ទាំង ៥ ជនជាតិជប៉ុនប្រកាន់តកូនតចៅរាប់ជំនាន់ ទើបឈានមុខគេគ្រប់វិស័យ!

K
![507C1B36-9FF7-43D8-860A-FC3F5C78D9F8.jpeg](https://serey.io/imageupload_data/ef8043cd1641d2c9abb37e15be5f00cf991ee711) ![CE150AB3-500B-453A-898F-238CA3895A97.jpeg](https://serey.io/imageupload_data/4648068db6341256664be0cd63add1698ae064d3) ![14B64C6C-2088-42CD-A99E-C4368BCAD8C1.jpeg](https://serey.io/imageupload_data/90b7c190ba7263db492efe72602c8a9b99de1832) ជប៉ុនជាប្រទេសដែលគេទទួលស្គាល់ថារីកចម្រើនស្ទើរគ្រប់វិស័យ ជាបិតាបច្ចេកវិទ្យាលើពិភពលោក និងជាប្រទេសដែលមានប្រពន្ធអប់រំល្អបំផុត ខណៈដែលប្រជាជនជប៉ុនត្រូវបានគេស្គាល់ថាមានចំណុចពិសេសជាងជាតិសាសន៍ផ្សេងរាប់តាំងពីបញ្ហាចំណេះដឹង សុខភាព និងឥរិយាបថ ។ គេសង្កេតឃើញមាន ៥ ចំណុចសំខាន់ៗដែលប្រជាជនជប៉ុនតែធ្វើតគ្នារាប់ជំនាន់ ។ ១-គោរពនិងចិត្តល្អ ផ្តល់សេចក្តីគោរពឲ្យគ្នាទៅវិញទៅមកជាឥរិយាបថលេខមួយដែលជប៉ុនធ្វើតគ្នា ជាទូទៅ មិនថាជួបគ្នាច្រើនដង ឬទើបជួបគ្នាលើកទីមួយ ជប៉ុនតែងតែឱនក្បាលគោរពគ្នាទៅវិញទៅមក ហើយក្រោយមកវប្បធម៌ចាប់ដៃគ្នាបានក្លាយជារឿងពេញនិយម ។ ជាមួយគ្នានេះជប៉ុនឲ្យតម្លៃលើអាយុ មិនខ្វល់ថាគេជាអ្នកណាទេ អាយុកាន់តែច្រើន អ្នកនោះទទួលបានការគោរពកាន់តែច្រើន ជាពិសេសគឺការប្រើពាក្យពេជន៍ផ្លូវការ ត្រូវនិយាយឲ្យបានត្រឹមត្រូវ ។ អមមកជាមួយការគោរព ជប៉ុនមានវប្បធម៌ចែករំលែក ដែលជាទូទៅគេផ្តោតទៅលើអាហារ ឧទាហរណ៍ថា យើងទៅលេខផ្ទះអ្នកដទៃ គេប្រាកដជាឲ្យការដូរ ឬចំណីអាហារបន្តិចបន្តួចផ្ញើមកវិញ ។ ២-ខំធ្វើការ អ្នកណាក៏ដឹងថាជនជាតិជប៉ុនធ្វើការមិនខ្លាចស្លាប់ ដែលផ្នត់គំនិតនេះបានដក់ជាប់ក្នុងចិត្តប្រជាជនជប៉ុនតគ្នា ហើយវាមិនមែនជារឿងចម្លែកទេដែលជនជាតិជប៉ុនចំណាយពេលធ្វើការច្រើនជាងចំណាយពេលជាមួយគ្រួសារ ហេតុដូចនេះហើយបានជាគេល្បីថា ជប៉ុនភាគច្រើនស្លាប់ដោយសារធ្វើការថែមម៉ោង ជាទូទៅបុគ្គលិកដែលជាប់កុងត្រាជាមួយក្រុមហ៊ុន សុទ្ធតែជាបុគ្គលិកដែលធ្វើការថែមម៉ោង ។ ៣-សហការ រាប់តាំងពីរៀនរហូតដល់ធ្វើការ ជប៉ុនចូលចិត្តធ្វើការជាក្រុម ខុសពីបណ្តាលប្រទេសមួយចំនួនដែលទុកការងារក្រុមជារឿងមិនសំខាន់ ខណៈដែលគេគិតថាការងារក្រុមពិបាកចែកភាគលាភគ្នា ឬពាក្យខ្មែរយើងច្រើនតែនិយាយថាជម្ងឺតួឯក ធ្វើអ្វីចង់បានតែឯង ឬមនុស្សអត្មានិយម ។ តែជប៉ុនយកទម្លាប់ចែកគំនិតគ្នាទៅវិញទៅមក និងសម្រេចចិត្តជាក្រុម ដូចច្នោះហើយបានសិស្សនៅជប៉ុនមិនចូលចិត្តឡើងអានសៀវភៅនៅក្នុងថ្នាក់តែម្នាក់ឯងទេ លុះត្រាណាមានគ្នាពីរបីនាក់ ។ ៤-របៀបរបបផ្លូវការ ក្រៅពីគោរព ជប៉ុនគិតកេរ្តិ៍ឈ្មោះជារឿងសំខាន់ ដូចច្នោះអាកប្បកិរិយានិងភាសាដែលគេប្រើសុទ្ធតែមានរបៀបរបប ។ ជប៉ុនមានបែបបទទំនាក់ទំនងច្រើនកម្រិតទៅតាមស្ថានភាព ទោះបីជាមិត្តភក្កិក៏ដោយ បើគេមិនទាន់អនុញ្ញាតិឲ្យហៅឈ្មោះគេដោយផ្ទាល់ទេ មិត្តភក្កិដែលស្និទស្នាលនៅតែហៅឈ្មោះទៅតាមគោរមងារដដែល បើសិនជាអ្នកហៅឈ្មោះជនជាតិជប៉ុនផ្ទាល់ ដោយមិនទាន់មានការអនុញ្ញាតិទេមានន័យថាអ្នកជាមនុស្សគ្មានសីលធម៌ ។ ៥-ស្អាតជានិច្ច ទោះបីជនជាតិជប៉ុនទៅដើរលេងដល់ណាក៏ដោយ គេតែងតែដាក់ធុងសម្រាមទៅតាមជំរុំឬតង់ដេកជានិច្ច ដែលជាទម្លាប់មួយធ្វើឲ្យជប៉ុនចូលចិត្តរស់នៅស្អាត រហូតដល់ជនជាតិជប៉ុនមួយចំនួនកាន់ថង់ដើររើសសម្រាមតាមដងផ្លូវស្រុកខ្មែរក៏មាន ។ ចំណែកសិស្សនៅជប៉ុនភាគច្រើនសម្អាតសម្រាមក្នុងថ្នាក់ខ្លួនឯង ដោយចំណាយពេលប្រមាណ ៣០ នាទីរាល់ថ្ងៃ សូម្បីម្ចាស់ហាងនៅតាមដងផ្លូវក៏ត្រូវបោសសម្អាតសម្រាមនៅតាមជញ្ជើមផ្លូវមុខហាង និងលើដងផ្លូវផងដែរ។ (businesscambodia)

Comments