សកម្មភាពចុះពិនិត្យ តាមដានការអនុវត្តការបំពុលបរិស្ថាន






នៅថ្ងៃទី6 ខែ9 ឆ្នាំ2019 នេះក្រុមការងារមន្ទីរបរិស្ថាន បានចុះពិនិត្យតាមប្រភពបំពុល និងដោះស្រាយផលប៉ះពាល់ជាមួយប្រជាជននៅក្នុងភូមិសាស្ត្រស្រុកគងពិសី គឺ:
ក / សហការជាមួយអាជ្ញាធរស្រុកគងពិសី ឃុំព្រៃវិហា និងភូមិព្រៃកែស ចុះដោះស្រាយផល ប៉ះពាល់ជាមួយប្រជាជន ស្ថិតនៅទីតាំងរណ្តៅចាក់សំរាម សំណល់ឧស្សាហកម្មរបស់លោកស្រី ឃុល ភារូ មានទីតាំងស្ថិតនៅភូមិព្រៃកែស ឃុំ ព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ក្រោយពីក្រុមការងារចុះពិនិត្យជាក់ស្តែង និងដោះស្រាយផលប៉ះពាល់រួច ក្រុមការងារបានឯកភាពបញ្ឍប់ការដឹកជញ្ជូនសំរាមមកដាក់នៅទីតាំងនេះជាបណ្តោះអាសន្នចាប់ពីពេលនេះតទៅ។
ហើយតម្រូវឱ្យអ្នកស្រី ជាម្ចាស់អាជីវកម្ម ត្រូទៅមន្ទីរបរិស្ថានខេត្ត ដើម្បីបំពេញលិខិតបទដ្ផានចាប់ពីថ្ងៃទី6 ដល់ថ្ងៃទី13 ខែកញ្ញា ឆ្នាំ2019ជាកំណត់។
ខ/ ក្រុការងារបន្តចុះពិនិត្យតាមសំណើស្នើសុំបញ្ចេញសំណល់រឹង រាវ របស់រោងចក្រ Soah Plash Toy (Cambodia) Co.,LTD ស្ថិតនៅភូមិព្រៃកែស ឃុំព្រៃវិហា ស្រុកគងពិសី ដើម្បីបន្តសុពលភាពរយៈពេល១ឆ្នាំទៀត។

