ភាពតានតឹងនៅលើសកលលោកមិនអាចទប់ស្កាត់បម្រែបម្រួលអាកាសធាតុបានឡើយ

K
![762A8B04-4590-4070-B901-51CF69080607.jpeg](https://serey.io/imageupload_data/03d647d78d6b66ba112cbf84d9b4daeed93bb10c) ភាពតានតឹងនៅលើសកលលោកមិនអាចទប់ស្កាត់បម្រែបម្រួលអាកាសធាតុបានឡើយ ភាពតានតឹងកាន់តែខ្លាំងឡើងៗរវាងបណ្តាប្រទេសមហាអំណាចធំៗនៅលើពិភពលោក ជាកត្តាជំរុញឱ្យពិភពលោកប្រឈមនឹងហានិភ័យកាន់តែធ្ងន់ធ្ងរ ហើយវាកាន់តែធ្វើមានការលំបាកក្នុងការកៀរគរបណ្តារប្រទេសទាំងនោះ ដើម្បីរួមគ្នាចាត់វិធានការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមរបាយការណ៍ដែលរៀបចំឡើងដោយអង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស នៅសប្តាហ៍ក្រោយ។ របាយការណ៍ស្តីពីហានិភ័យពិភពលោកដែលចេញដោយ WEF បានបង្ហាញថា ព្រឹត្តិការណ៍ធ្ងន់ធ្ងន់ទាក់ទងនឹងអាកាសធាតុក្នុងរយៈពេលមួយឆ្នាំនេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា បញ្ហាបរិស្ថានស្ថិតនៅលំដាប់លើគេក្នុងចំណោមក្តីកង្វល់ជាច្រើន ដែលបានលើកឡើងដោយអ្នកជំនាញ និងអ្នកធ្វើការសម្រេចចិត្តប្រហែល ១ពាន់នាក់ នៅក្នុងការអង្កេតមួយដែលធ្វើឡើងដោយ WEF។ របាយការណ៍នេះ បានលើកឡើងថា «កិច្ចសហប្រតិបត្តិការអន្តរជាតិ មិនអាចកាត់បន្ថយការកើនឡើងនៃកំដៅឡើយ។ ពិភពលោកកំពុងប្រឈមនឹងហានិភ័យកាន់តែខ្លាំងឡើងៗ ប៉ុន្តែឆន្ទៈជារួមរបស់ប្រទេសទាំងនោះក្នុងការដោះស្រាយភាពតានតឹងទាំងនេះ មិនអាចឈានទៅមុខបានឡើយ»។ របាយការណ៍នេះ បានលើកឡើងនូវហានិភ័យធ្ងន់ធ្ងរចំនួន ៥ ទាក់ទងនឹងបរិស្ថាន រួមមាន៖ ការបាត់បង់ជីវៈចម្រុះ ស្ថានភាពអាកាសធាតុប្រែប្រួលខ្លាំង បរាជ័យក្នុងការចាត់វិធានការដោះស្រាយបម្រែបម្រួលអាកាសធាតុ និងភាពបន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ គ្រោះមហន្តរាយដែលបង្កឡើងដោយមនុស្ស និងគ្រោះធម្មជាតិ។ លោកស្រី Alison Martin ប្រធានក្រុមមន្ត្រីផ្នែកទប់ស្កាត់ហានិភ័យនៅក្រុមហ៊ុន Zurich Insurance Group បានលើកឡើងថា៖ «ឆ្នាំ២0១៨ ជាឆ្នាំដែលមានភ្លើងឆេះព្រៃ ទឹកជំនន់ធ្ងន់ធ្ងរជាបន្តបន្ទាប់ និងការកើនឡើងនៃកម្តៅដែលបំភាយចេញពីផ្ទះកញ្ចក់ធ្ងន់ធ្ងរជាងគេដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ»។ លោកស្រី Martin បានបន្ថែមទៀត «ដូច្នេះ គ្មានអ្វីគួរភ្ញាក់ផ្អើលឡើយ ដែលនៅឆ្នាំ២0១៩ ហានិភ័យទៅលើបរិស្ថានស្ថិតនៅលំដាប់ខ្ពស់ក្នុងបញ្ជី»។ លោកស្រីបានបន្ថែម កំណើនហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ចាំបាច់ត្រូវឆ្លើយតបឱ្យមានប្រសិទ្ធភាពទៅនឹងបម្រែបម្រួលអាកាសថាតុ ដើម្បីសម្របទៅនឹងបរិស្ថានថ្មី និងជាអន្តរកាលឆ្ពោះទៅរកសេដ្ឋកិច្ចដែលពឹងផ្អែកទៅលើប្រភពកាបូនតិចតួច»។ ប្រភព៖ https://www.theguardian.com/environment/2019/jan/16/global-tensions-holding-back-climate-change-fight-says-wef

Comments

moniroy
Wonderful waterfall photography.📷
opsin
wow very nice.
yash0108
nice post i like it!! but some sereyian not like so up-vote minus and you can say give only flags on original content.
okoko
I need serey. Am new here
paajohnny
A very beautiful photograph. I like what am seeing.
fherdz
Awesome water falls
abiyamuda
Good post !
janvir
wow amazing post really nice
It is beautiful, melting glacier. It is a bit frightening to think it will someday be gone. Thanks for including the link explaining the photo. :)