គណៈកម្មការចំរុះ បន្តចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់

K
![F03723C0-E513-4CE1-83C9-59F236E2600A.jpeg](https://serey.io/imageupload_data/0aa998feb2c6009a0aad399db0a5031016daecbd) ![DFC90E42-8CFB-403E-8D95-CFC71D9DA9E2.jpeg](https://serey.io/imageupload_data/072963dfccfa1c71cd9a850eac236de56cce65ad) ![1B5057A2-B229-4A4D-B078-5C88BE6983A1.jpeg](https://serey.io/imageupload_data/b690c5fc33da945838d37a0f8e99546e580fe97d) ![2F6D3473-D984-427B-A1F8-F5E3B477DB1D.jpeg](https://serey.io/imageupload_data/3a6f7569a923ad9e6a160eaee26523f5b911f4d4) សកម្មភាពបន្តពីលើកមុន... នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្កការចូលរួមសហការពីរដ្ឋបាលស្រុកគងពិសី ការិយាល័យបរិស្ថានស្រុកគងពិសី ការិយាល័យកសិកម្មស្រុក រដ្ឋបាលឃុំអង្គពពេល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គពពេល មេភូមិត្រាំរនាប ប្រជាពលរដ្ឋ និងម្ចាស់ឬតំណាងអាជីវកម្ម បានប្រជុំពិភាក្សារកដំណោះស្រាយ ពីបញ្ហាក្លិនស្អុយ និងសត្វរុយ ចេញពីអាជីវកម្មចិញ្ចឹមមាន់យកសាច់ ចំនួន ៣កន្លែង ស្មើ ៩រោង ស្ថិតនៅភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី ដែលបណ្តាលឱ្យប៉ះពាល់ដល់ការរស់នៅ និងសុខភាពប្រជាពលរដ្ឋមូលដ្ឋាន។ បន្ទាប់ពីបានប្រជុំពិភាក្សារួចរាល់ ជាលទ្ធផលក្រុមការងារបានសម្រេចដូចខាងក្រោម៖ -មតិឯកភាពរបស់ប្រជាពលរដ្ឋ និងក្រុមការងារបានសម្រេច ឱ្យម្ចាស់អាជីវកម្មចិញ្ចឹមមាន់ ទាំង ៣ទីតាំង ចិញ្ចឹមមាន់ដែលមានក្នុងរោងស្រាប់បច្ចុប្បន្ន រហូតអាចចាប់លក់បាន បន្ទាប់ពីចាប់លក់រួចមិនអនុញ្ញាតឱ្យដាក់កូនមាន់ចិញ្ចឹមបន្តទៀតបានទេ (រយៈពេល ៣ខែ) -ក្នុងអំឡុងពេលចិញ្ចឹមមាន់នេះ ម្ចាស់ឬតំណាងអាជីវកម្ម ត្រូវថែទាំ រកវិធានការទប់ស្កាត់ (ថ្នាំសំលាប់មេរោគ និងបំបាត់ក្លិនស្អុយ)ចាប់ពីថ្ងៃនេះតទៅ -ក្នុងករណីម្ចាស់អាជីវកម្មចង់បន្តចិញ្ចឹមមាន់ ត្រូវស្វែងរកទីតាំងថ្មីណាមួយសមស្រប និងត្រូវរៀបចំឱ្យមានច្បាប់អនុញ្ញាតគ្រប់គ្រាន់ក្នុងដំណើរការអាជីវកម្ម -ម្ចាស់ឬតំណាងអាជីវកម្ម បានឯកភាព និងព្រមទទួលយក មតិណែនាំរបស់ក្រុមការងារ និងវិធានការទប់ស្កាត់ កំចាត់ បញ្ហាក្លិនស្អុយ និងសត្វរុយនេះ និងបន្ទាប់ពីចាប់មាន់វគ្គនេះរួច មិនបន្តចិញ្ចឹមមាន់នៅទីតាំងខាងលើទៀតទេ។

Comments

fherdz
Good day sir