Serey is utilizing Blockchain technology

៚ សារៈមនី្ទរជាតិ!

![3349E0FF-A430-4F29-B285-5EA2FB60E7CB.jpeg](https://serey.io/imageupload_data/673c4f8a1f692b1248bac71644d0ad9909f7cebe) ![F5AD44A2-B257-48C7-AF44-666C550647E2.jpeg](https://serey.io/imageupload_data/c8e032165382b55983a0d8c31aa552b0bccccf9f) ![1CC8D5E5-48E7-4A26-AFD0-F87FB9AE497B.jpeg](https://serey.io/imageupload_data/7b1827e048abf522cceaccf0de5a9f48b9faabd7) សារៈមន្ទីរជាតិមានទីតាំងនៅខាងជើងព្រះបរមរាជវាំង។ សារៈមន្ទីរនេះជាស្ថាបត្យកម្មទំនើបមួយ ដែលរចនាឡើងយកលំនាំតាមស្ថាបត្យកម្មខ្មែរបុរាណ កសាងនៅឆ្នាំ១៩១៧ និងត្រូវបានសមោ្ពធឲ្យប្រើប្រាស់ដោយព្រះបាទសុីសុវត្ថិនៅក្នុងឆ្នាំ១៩២០ ។ សារៈមន្ទីរជាតិ មានដាក់វត្ថុបុរាណជាច្រើន និង មានតម្លៃទាក់ទងទៅនឹងស្នាដៃស្ថាបត្យកម្ម ខាងសាសនា និងសិល្បៈខ្មែរ។ ភាគច្រើននៃវត្ថុបុរាណទាំងនោះគឺនៅសម័យអង្គរ ។ ក្រៅពីនេះនៅមានវត្ថុខ្លះនៅសល់ពី សម័យបុរេប្រវត្តិនៅសម័យនគរភ្នំ ចេនឡា និងសម័យក្រោយអង្គរ។ សារៈមន្ទីរជាតិនេះមានការទាក់ទាញភ្ញៀវជាតិអន្តរជាតិជាច្រើន បន្ទាប់ពីព្រះបរមរាជវាំង៕
0.000 SRY$0.00
Global
Global

Comments