៧យ៉ាង សម្រាប់គិតពិចារណា

K
http://i63.tinypic.com/2962gd5.jpg គិតគួរពិចារណា៧យ៉ាងសម្រាប់ឈ្វេងយល់ដូចខាងក្រោម៖ ១. នៅពេលបក្សីមានជីវិត ពួកវាសុីសត្វល្អិតជាអាហារ ប៉ុនែ្តពេលវាងាប់ វាក៏ត្រូវសត្វល្អិតសុីជាអាហារវិញដូចគ្នា។ ២. ដើមឈើមួយដើមអាចយកទៅធើ្វឈើគូសបានរាប់លានដើម ប៉ុនែ្តឈើគូសតែមួយដើមក៏អាចដុតដើមឈើក្នុងព្រៃរាប់លានដើមដូចគ្នា។ ៣. ចូរកុំមើលរំលងមនស្សដែលតូចជាងអ្នកដោយសារគិតថាខ្លួនឯងធំខ្ពស់។ កុំមើលរំលងអតិថិជនតូចតាច ដោយមើលមិនឃើញពីគុណតមៃ្លរបស់ពួកគេ ព្រោះនៅថៃ្ងមួយគេអាចក្លាយជាអតិថិជនធំម្នាក់របស់ក៏ថាបាន។ ៤. កុំគិតថាយើងរឹងមាំ គ្មានថ្ងៃឈឺស្កាត់ ដោយសារអាយុនៅតិច ត្បិតរណៅ្តបញ្ចុះសពមិនមែនមានសម្រាប់តែមនស្សចាស់នោះទេ ប៉ុនែ្តគឺសម្រាប់មនស្សស្លាប់ទូទៅ។ ៥. កុំគិតថាខ្ញុំមានហើយចាយលុយដូចក្រដាស ព្រោះថ្ងៃណាមួយលុយតែមួយមុឺនរៀលអាចមានតម្លៃខ្លាំងណាស់ នៅពេលអ្នកធ្លាក់ខ្លួនមែនទែន។ ៦. ក្នុងជីវិតនេះគ្មានអ្វីស្ថិតស្ថេរទេ ធំក៏អាចក្លាយជាតូច មានក៏អាចក្លាយជាក្រ រឹងមាំក៏ប្រែជាទ្រុឌទ្រោម។ គ្មាននរណារស់បានអមតៈនោះទេ ដូច្នេះត្រូវចាំទុកថា”កុំភ្លេចខ្លួន កុំឈ្លក់វងេ្វងខ្លួនឯង” ហើយរឹតតែសំខាន់គឺហាមប្រមាថជាមួយជីវិតតទៅទៀត។ ៧. បើទោះបីមិនទំនេរយ៉ាងណា ក៏ត្រូវមើលថែខ្លួនឯងឲ្យល្អ។ មិនថាពេលខ្លះពិបាកទាក់ទងជាមួយមិត្តភក្តិ តែត្រូវនឹកដល់គ្នាជានិច្ច។ ពេលថ្ងៃផឹកទឹកឲ្យបានច្រើន ពេលយប់ផឹកទឹកឲ្យតិច មួយថ្ងៃកុំផឹកកាហ្វេលើសពី២កែវ។ ****** ១. រឿង ៣យ៉ាងដែលគួរភ្លេច៖ •រឿងអាយុ •រឿងដែលកន្លងហួស •រឿងដែលនាំទុក្ខដល់អ្នកដទៃ ២. ៤យ៉ាងដែលត្រូវមាន ៖ •មានមនស្សដែលស្រឡាញ់អ្នកដោយចិត្ត •មានមិត្តដែលយល់ចិត្ត •មានការមានងារធើ្វ •មានផ្ទះ ៣. ៦យ៉ាងដែលមិនគួរធើ្វ៖ •ឃ្លានហើយតែមិនញាំ .ស្រែកទឹក . តែមុនផឹនទឹក .ងងុយគេង តែមិនងងុយគេង .ហត់យើយ តែមិនសំរាក .ឈឺហើយ តែមិនព្យាបាល .ចាស់ហើយ ទើបស្តាយក្រោយ ៤. ៧យ៉ាងដែលតម្លៃជាងលុយ .ការដែលបានកើតមកជាមនុស្ស .ការបានយល់ពីសាសនា .ការមានកល្យាណមិត្ត .ការមានភាពសុចរិក ជានិស្ស័យ .ការមានចិត្តមិនឫស្យា ការមានពេលវេលា ជាមួយមនុស្ស ជាទីស្រឡាញ់ .ការចេះស្គាល់ពក្យ គ្រប់គ្រាន់ ៥. ២យ៉ងដែលមានតម្លៃ មិនអាចកាត់ថ្លៃបាន .សុខភាពរាងកាយ សុខភាពចិត្ត ៦.ទុក្ខ៣យ៉ាង .លៈបង់មិនបាន .ចាញ់គេមិនបាន .យកអ្វីមួយមិនបាន ៧.ទ្រព្យសម្បត្តិដ៏មានតម្លៃទាំ៧យ៉ាង .រាងកាយ .ចំណេះដឹង .ក្តីស្រមៃ .ទស្សនៈគតិ .ភាពជឿជាក់ និង .ភាពក្លាហាន។ សូមអរគុណ!

Comments

wondercury
ខ្ញុំជូន100% ព្រោះខ្ញុំពេញចិត្តអត្ថបទនេះណាស់។ វាជាអត្ថបទធម្មតាតែមានតំលៃ ។ អគុណដែលបានសរសេរវាឡើងនៅសេរី។
sarith71
ពិតជាមានន័យខ្លាំងណាស់បង.តែសូមបងកែពាក្យមួយចំនួនព្រោះខ្ញុំឃេីញខុសច្រេីនដែរ។ ហេីយនិងល្បះមិនមានន័យគ្រប់គ្រាន់មួយ​ ត្រង់ចំនុចទី៣​ ខាងចុង
senghuy
អត្ថបទល្អលើកទីមួយប៉ុននិងលើកទីពីរកែល្អជាងនិងទៅទៀត