ការិ.ពិនិត្យទំនិញផ្លូវអាកាសជាលើកដំបូងនៅកម្ពុជា និងអាស៊ាន ក្នុងអាកាសយានដ្ន្ភ

K
![34C61D71-1747-4288-8DC1-8B3AB033C6EE.jpeg](https://serey.io/imageupload_data/aa516ef78459e098e109e9fb3a4d396cfa25b60d) ![9FEBC736-C227-491E-9238-511CFAB50CC4.jpeg](https://serey.io/imageupload_data/dfd91a41d04613323676fb701a8836e4a1086dca) ![2BCB2C8D-9647-4E6A-A6B4-F9F3C3341EA2.jpeg](https://serey.io/imageupload_data/cc0cb7ca16540e5c2752a260bbefdd49411d4b40) ![7F56ED6F-F5C0-436D-A774-CD0013CA373A.jpeg](https://serey.io/imageupload_data/6552a27427516e9b3f02826996f8adad91cbe90d) (ភ្នំពេញ)៖ ការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (Air Cargo Control Unit-ACCU) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការហើយ។ ការិយាល័យត្រួតពិនិត្យទំនិញតាមផ្លូវអាកាសនេះមិនត្រឹមតែជាការិយាល័យដំបូងគេសម្រាប់នៅកម្ពុជានោះទេ តែក៏ជាការិយាល័យដំបូងគេសម្រាប់តំបន់អាស៊ានផងដែរ។ ពោលប្រទេសសមាជិកអាស៊ានមិនទាន់មានប្រទេសណាមាននៅឡើយនោះទេ។ ការិយាល័យនេះ បង្កើតឡើងក្នុងគោលបំណងកាត់បន្ថយ និងទប់ស្កាត់ការជួញដូរខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនតាមផ្លូវអាកាសនូវទំនិញនិងកញ្ចប់បញ្ញើនាំចេញ-នាំចូលមកកម្ពុជា។ ពិធីសម្ពោធដាក់ឲ្យដំណើរការការិយាល័យនេះត្រូវបានធ្វើឡើងនាថ្ងៃច័ន្ទ ១០ កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក Russel Bash តំណាងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក Mark Stanley មន្រ្តីសម្របសម្រួលប្រចាំតំបន់នៃកម្មវិធីត្រួតពិនិត្យកុងតឺន័ររបស់ការិយាល័យអង្គការសហប្រជាជាតិផ្នែកគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC), តំណាងស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំមន្ត្រីគយនិងរដ្ឋាករ និងមន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោកបណ្ឌិត គុណ ញឹម បានសម្តែងអំណរសាទរចំពោះការបើកដាក់ឲ្យដំណើរការការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តជាតិភ្នំពេញនេះ ដែលជាការិយាល័យដំបូងបង្អស់នៅអាស៊ាន បន្ទាប់ពីគម្រោងការិយាល័យអង្គភាពត្រួតពិនិត្យកុងតឺន័រ ត្រូវបានពង្រីកទៅកាន់បណ្តាអាកាសយានដ្ឋានអន្តរជាតិ រួមមានប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស គុយបា ហ្សកហ្ស៊ី ហ្ស៊កដានី ប៉ាគីស្ថាន ស្រីលង្ការ និងអ៊ុយក្រែន។ លោកអគ្គនាយកគយ និងរដ្ឋាករ ក៏បានគូសបញ្ជាក់ដែរថា ការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU) ត្រូវបានបង្កើតទ្បើងក្នុងគោលបំណងកាត់បន្ថយ និងទប់ស្កាត់ការជួញដូរខុសច្បាប់ និងសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនតាមផ្លូវអាកាសនូវទំនិញនិងកញ្ចប់បញ្ញើនាំចេញ-នាំចូលមកកម្ពុជា។ លោកបណ្ឌិត គុណ ញឹម ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងកាណាដា ព្រមទាំងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ជាពិសេសអង្គការ UNODC ដែលតែងតែឧបត្ថម្ភគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារួមមានជំនួយបច្ចេកទេស និងសម្ភារៈបរិក្ខា ជាពិសេសការបង្កើតការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU) នេះផងដែរ។ នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានលើកឡើងអំពីស្ថានភាពល្អប្រសើរក្នុងការសហការគ្នារវាងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអង្គភាពពាក់ព័ន្ធដើម្បីបង្កើនប្រសិទ្ធភាពនៃការត្រួតពិនិត្យរកគ្រឿងញៀន និងសារធាតុគីមីផ្សំខុសច្បាប់តាមផ្លូវសមុទ្រនិងផ្លូវអាកាស ជាពិសេសបទល្មើសឆ្លងកាត់ព្រំដែនខុសច្បាប់នានា។ លោក Russell Bash តំណាងស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងពីសុទិដ្ឋិនិយមនៃការបង្កើតការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU)និងសហប្រតិបត្តិការល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងសហរដ្ឋអាមេរិក។ លោកក៏សង្ឃឹមដែរថា ACCU នៅកម្ពុជានឹងទទួលបានជោគជ័យជាផ្លែផ្កា ហើយនឹងក្លាយជាការិយាល័យគម្រូល្អដល់អាកាសយានដ្ឋានអន្តរជាតិដទៃទៀតនៅក្នុងតំបន់។ លោក Mark Stanley មន្ត្រីសម្របសម្រួលប្រចាំតំបន់នៃកម្មវិធីត្រួតពិនិត្យកុងតឺន័ររបស់អង្គការ UNODC បានគូសបញ្ជាក់សារជាថ្មីម្តងទៀតពីការជួយឧបត្ថម្ភគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិសេសបន្ទាប់ពីដាក់សម្ពោធឱ្យដំណើរការការិយាល័យអង្គភាពត្រួតពិនិត្យទំនិញតាមផ្លូវអាកាស (ACCU)នេះ។ នាចុងបញ្ចប់នៃកម្មវិធីម្សិលមិញនេះ គណៈអធិបតីនិងភ្ញៀវកិត្តិយសបានអញ្ជើញចូលរួមពិធីកាត់ខ្សែបូរដើម្បីដាក់ឲ្យប្រើប្រាស់ការិយាល័យអង្គភាព ACCU និងបានធ្វើទស្សនកិច្ចនៅឃ្លាំងទំនិញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕ By Fresh News

Comments

លើកទី១ សម្រាប់ប្រទេសយើង