ការវិវឌ្ឍន៍ នៃ បច្ចេកវិទ្យាហិរញវត្ថ !

ការវិវឌ្ឍន៍ នៃ បច្ចេកវិទ្យាហិរញវត្ថុ !
ព័ត៌មានព័ត៌មានផ្សេងៗ
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ណែនាំឲ្យសិក្សាបច្ចេកវិទ្យា Blockchain “ស្រួលមិនស្រួលអាចក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន”
By Hunly Chheng - February 11, 2019808
កាលពីថ្ងៃទី 11 ខែកុម្ភៈ កន្លងមក អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានធ្វើកម្មវិធី Good Monday ជាមួយនឹងចំណងជើង “ទទួលយកពិភពលោកថ្មីដោយប្រើបច្ចេកវិទ្យាថ្មី ជាមួយគំរូអាជីវកម្មត្រឹមត្រូវ” ដោយកម្មវិធីនេះនិយាយអំពីការធ្វើការប្រកបដោយគំនិតច្នៃប្រឌិតដោយប្រើបច្ចេកវិទ្យាថ្មី ។
លោកថាក់ស៊ីនបាននិយាយអំពីរឿង Blockchain
លោកថាក់ស៊ីនបាននិយាយថា គាត់បានជួបជនជាតិកូរ៉េពីរនាក់ នៅទីក្រុងឌូបៃ ដោយពីរនាក់នោះជាអ្នកជំនាញខាង Blockchain ពួកគាត់ជឿថាវាជាអ៊ីនធឺណែតជំនាន់ថ្មី ដោយមិនចាំបាច់ឆ្លងកាត់តួកណ្តាល ។ អ៊ីធឺណែតគឺជា World Wide Web of Information ហើយ Blockhain គឺជា World Wide Ledger of Value ។ និយាយជារួមគឺ អ៊ីនធឺណែតវាមានយូរមកហើយ ប៉ុន្តែវាត្រូវការតួកណ្តាលដូចជា ធនាគារ ដែលធ្វើឲ្យតួកណ្តាលចេះតែមានឡើងៗ ហើយមិនមានការបែងចែកកំរ៉ៃតាមដែលគួរធ្វើ ដែលធ្វើវាឲ្យកើតមានគំនិតបច្ចេកវិទ្យា Blockchain នេះឡើង ។
ផ្នែកមួយរបស់កម្មវិធីគាត់បានលើកឡើងថា ៖
“BLOCKCHAIN គឺជាអ្វីដែលមិនចាំបាច់ឆ្លងកាត់តួកណ្តាល វាជាការដែលយើងទាក់ទងគ្នាដោយផ្ទាល់ ព្រោះវាប្រើប្រព័ន្ធគណនា តាមពិតទៅវាត្រូវការពេលវេលាពន្យល់ច្រើនជាងនេះ តែថ្ងៃនេះខ្ញុំសង្ខេបខ្លីៗ ។ វាជាប្រព័ន្ធដែលមានមានកូដសុវត្ថិភាពខ្ពស់ (CRYPTOGRAPHY) គេក៏ប្រើវាសម្រាប់ហិរញ្ញវត្ថុ ឬរឿងដែលត្រូវការរក្សាការសម្ងាត់ពិសេស ដែលជារឿងសម្រាប់មនុស្សពីរនាក់ដែលចង់បង្ហាញការសំងាត់ឲ្យគ្នាតែមិនឲ្យអ្នកដទៃដឹង ។ ឧទាហរណ៍ ប្រសិនបើខ្ញុំចង់ផ្ទេរលុយឲ្យលោក ក លោក ក នឹងដឹងថាបានទទួលលុយពីខ្ញុំ លោក ក ក៏មិនចាំបាច់ដឹងរឿង លោក ខ ឬលោក គ ដែរ តែប្រសិនបើមានថ្ងៃណាមួយលោក ក ចង់ដឹងរឿងលោក ខ ពួកគេអាចបង្កើតកិច្ចព្រមព្រៀងមួយជាមួយគ្នា វាគឺជាការសម្ងាត់ដែលមិនចាំបាច់ឆ្លងកាត់តួកណ្តាល ។
រឿងនេះកើតឡើងនៅអាលីបាបា ជេក ម៉ា ធ្លាប់បានទៅណែនាំនៅរ៉ូវាន់ដា ប្រទេសរ៉ូវ៉ាន់ដា ជាប្រទេសមួយនៅអាហ្វ្រិក ដែលផលិតគ្រាប់កាហ្វេមក តែលក់មិនចេញ ហើយមានគ្រាប់កាហ្វេជាច្រើនប្រភេទ ។ ក្រោយមក ជេក ម៉ា បានណែនាំឲ្យគេប្រើ BLOCKCHAIN រឿងដែលកើតឡើងគឺ BLOCKCHAIN បានធ្វើឲ្យកសិករអ្នកផលិតកាហ្វេអាចធ្វើការជួញដូរដោយផ្ទាល់ជាមួយអ្នកទិញ ដោយអ្នកទិញក៏បញ្ជាទិញ ហើយគណនេយ្យដែលបានបង្កើតក៏ធ្វើការដោយសារតែក្នុងនោះមាន SMART CONTRACTS មានគណនេយ្យឲ្យទាំងអស់ មានកុងត្រាឲ្យស្រេចក្នុង BLOCKCHAIN ។
BLOCKCHAIN កើតមកច្រើនឆ្នាំហើយ តែវាមិនទូលំទូលាយ ព្រោះមនុស្សនៅមិនទាន់យល់ មនុស្សដិតជាប់តែនឹងអ៊ីនធឺណែត ខ្ញុំវែកញ៉ែកឲ្យឃើញថា INTERNET គេប្រើសម្រាប់ INFORMATION តែអានេះ (BLOCKCHAIN) ប្រើសម្រាប់រឿងលុយ ឬការសម្ងាត់ពិសេស ព្រោះវាមានសុវត្ថិភាពទិន្ន័យខ្ពស់ខ្លាំងណាស់ ។”
មុននេះលោក ថាក់ស៊ីន ធ្លាប់បាននិយាយថា “ធនាគារនឹងហត់នឿយ ព្រោះលុយឌីជីថលកំពុងមកខ្លាំង” ។
“ធុរកិច្ចដូចជាធនាគារនឹងហត់នឿយ ព្រោះលុយឌីជីថលកំពុងមកខ្លាំង បន្តិចទៀតគ្រប់ប្រទេសនឹងមានលុយឌីជីថលមកប្រើគូនឹងលុយដែលជាក្រដាសប្រាក់កាន់តែខ្លាំងឡើងៗ ។”
នៅចុងកម្មវិធីនេះលោក ថាក់ស៊ីន បានណែនាំឲ្យយុវជនជំនាន់ថ្មីងាកមកសិក្សា Blockchain ឲ្យបានល្អ ព្រោះវាកំពុងបង្កើតសេដ្ឋីថ្មី ដូចពេលដែលអ៊ីនធឺណែតកើតឡើងថ្មីៗវាកំពុងបង្កើតសេដ្ឋីថ្មីនៅលើអ៊ីនធឺណែត ហើយពេលនេះវាកំពុងបង្កើតសេដ្ឋីថ្មីនៅលើ Blockchain ។
ប្រភព៖ Siamblockchain
TAGSBlockchainThaksin Shinawatra
Previous article
ធនាគារ Union Bank របស់ហ្វីលីពីន កំពុងដាក់ដំណើរការម៉ាស៊ីនអេធីអឹម Cryptocurrency
Next article
“Cryptocurrency គឺអត់ប្រយោជន៍” និយាយដោយអ្នកសរសេរកូដសំងាត់ (Cryptographer) មកពីសកលវិទ្យាល័យ Harvard
Hunly Chheng
អ្នកចាប់អារម្មណ៍តាមដានបច្ចេកវិទ្យា Blockchain និង Cryptocurrency ហើយគិតថា Blockchain នឹងមកផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុ និងដោះស្រាយបញ្ហាការងារនៅក្នុងវិស័យជាច្រើនតាមបែបវិមជ្ឈការ។
RELATED ARTICLESMORE FROM AUTHOR
“Cryptocurrency គឺអត់ប្រយោជន៍” និយាយដោយអ្នកសរសេរកូដសំងាត់ (Cryptographer) មកពីសកលវិទ្យាល័យ Harvard
ធនាគារ Union Bank របស់ហ្វីលីពីន កំពុងដាក់ដំណើរការម៉ាស៊ីនអេធីអឹម Cryptocurrency
Samsung Galaxy S10 អាចនឹងមាន Blockchain Wallet ពិតមែន
TADA កម្មវិធីហៅតាក់ស៊ីអនឡាញភ្ជាប់ជាមួយបច្ចេកវិទ្យា Blockchain ដំបូងបង្អស់នៅកម្ពុជា
តំលៃកាក់ BAT លោតឡើងជិត 20% ភ្លាមៗក្រោយពី Coinbase Earn បានដាក់បញ្ចូលក្នុង Platform និងចែក Free Airdrop $10
ស្ថាប័នហិរញ្ញវត្ថុយក្សរបស់ជប៉ុន SBI នឹងដាក់ឲ្យដំណើរការគេហទំព័រជួញដូរ Cryptocurrency នៅខែមីនានេះ
Ledger Nano S - The secure hardware wallet
ថ្មីៗ
“Cryptocurrency គឺអត់ប្រយោជន៍” និយាយដោយអ្នកសរសេរកូដសំងាត់ (Cryptographer) មកពីសកលវិទ្យាល័យ Harvard
Tuesday February 12th, 2019
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ណែនាំឲ្យសិក្សាបច្ចេកវិទ្យា Blockchain “ស្រួលមិនស្រួលអាចក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន”
Monday February 11th, 2019
ធនាគារ Union Bank របស់ហ្វីលីពីន កំពុងដាក់ដំណើរការម៉ាស៊ីនអេធីអឹម Cryptocurrency
Sunday February 10th, 2019
Samsung Galaxy S10 អាចនឹងមាន Blockchain Wallet ពិតមែន
Sunday February 10th, 2019
TADA កម្មវិធីហៅតាក់ស៊ីអនឡាញភ្ជាប់ជាមួយបច្ចេកវិទ្យា Blockchain ដំបូងបង្អស់នៅកម្ពុជា
Saturday February 9th, 2019
អត្រា Cryptocurrency
USDEURCNYGBP
$ 3,607.88 (0.17%) BTC
$ 122.99 (1.83%) ETH
$ 50.48 (4.56%) XMR
$ 42.71 (-1.43%) LTC
$ 81.41 (-2.28%) DASH
$ 0.04108 (1.51%) ADA
$ 0.3041 (0.86%) XRP
$ 0.006530 (-4.74%) ETN *
* Price & chart conversion through BTC
អត្ថបទពេញនិយម
អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ណែនាំឲ្យសិក្សាបច្ចេកវិទ្យា Blockchain “ស្រួលមិនស្រួលអាចក្លាយជាសេដ្ឋីដោយមិនដឹងខ្លួន”
Hunly Chheng - February 11, 2019
វីងបានចាប់ដៃគូជាមួយធនាគារកម្ពុជាពាណិជ្ជ ដើម្បីផ្តល់សេវាផ្ទេរប្រាក់ឆ្លងប្រទេសដោយប្រើ Blockchain
Hunly Chheng - December 22, 2018
TADA កម្មវិធីហៅតាក់ស៊ីអនឡាញភ្ជាប់ជាមួយបច្ចេកវិទ្យា Blockchain ដំបូងបង្អស់នៅកម្ពុជា
Hunly Chheng - February 9, 2019
Category ពេញនិយម
ព័ត៌មានផ្សេងៗ20
បច្ចេកវិទ្យា Blockchain17
ព័ត៌មាន13
ព័ត៌មាន Bitcoin6
ព័ត៌មាន Ripple3
ចំណេះដឹង2
ABOUT US
គេហទំព័រ Crypodia ត្រូវបានបង្កើតឡើងដោយមានគោលបំណងផ្តល់ព័ត៌មាន និងចំណេះដឹងជាភាសាខ្មែរទាក់ទងនឹង Cryptocurrency និងបច្ចេកវិទ្យា Blockchain ដែលជាបច្ចេកវិទ្យាកំពុងតែផ្លាស់ប្តូរពិភពលោក ។ គោលបំណងធំបំផុតគឺដើម្បីឲ្យប្រជាជនខ្មែរបានយល់ដឹង និងទទួលបានព័ត៌មានថ្មីៗទាក់ទងនឹង Cryptocurrency និងបច្ចេកវិទ្យា Blockchain ដើម្បីប្រើប្រាស់ជាប្រយោជន៍ ។
Contact us: [email protected]
FOLLOW US
អំពីយើង
© រក្សាសិទ្ធិគ្រប់យ៉ាងដោយ Crypodia.com
notification icon
Comments