បញ្ហាប្រឈម ៥ ដែលកំពុងគម្រាមកំហែងដល់មហាសមុទ្រ

K
![49ADA951-A26D-4C01-9BD3-0D03C6B5A3C8.jpeg](https://serey.io/imageupload_data/e1960348f3ac0419cb994ef3aa893c9f19c20f35) ![74BE4D2F-87B7-4568-8DE3-98EB080FF2C2.jpeg](https://serey.io/imageupload_data/6d6ed4fae8ebd05a81ab502f622844c5d4ed305d) ![D8FA73F2-C503-44CD-9B51-22BFEBA545A8.jpeg](https://serey.io/imageupload_data/7517c00d07c7b084f7b57ca169937bb554b57c72) ![FA0C80FD-EF6C-4FBB-B4FD-576B62E0D5E2.jpeg](https://serey.io/imageupload_data/973a2958aeffec0ba691ba31c69f024feca05c5d) បញ្ហាប្រឈម ៥ ដែលកំពុងគម្រាមកំហែងដល់មហាសមុទ្រ មហាសមុទ្រ គ្របដណ្តប់ផ្ទៃដី ៧0ភាគរយ នៃផ្ទៃដីសរុប។ ភពផែនដីស្រស់បំព្រង មហាសមុទ្រក៏ស្រស់បំព្រងដែរ។ ប៉ុន្តែ មហាសមុទ្ររបស់យើង កំពុងប្រឈមនឹងការបំផ្លាញដែលបណ្តាលមកពីកត្តាដូចខាងក្រោម៖ ១. បម្រែបម្រួលអាកាសធាតុ បម្រែបម្រួលអាកាសធាតុ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មហាសមុទ្រ ដោយវាធ្វើឱ្យមហាសមទ្រកាន់តែក្តៅឡើងៗ និងធ្វើឱ្យទឹកសមុទ្រមានកំហាប់ជាតិអាស៊ីតកើនឡើង។ ជាលទ្ធផល វានឹងធ្វើប៉ះពាល់ដល់ជីវិតសត្វនៅក្នុងមហាសមុទ្រ។ បញ្ហានេះ អាចត្រូវបានកាត់បន្ថយតាមរយៈការជ្រើសរើសការញ៉ាំ និងការធ្វើដំណើររបស់យើងប្រកបដោយភាពឆ្លាតវៃ ដើម្បីកាត់បន្ថយការកើនឡើងនូវកម្តៅលើភពផែនដី។ ២. សំណល់ប្លាស្ទិក សំណល់ប្លាស្ទិកជាង ៥លានលានកោដិ កំពុងអណ្តែតពាសពេញផ្ទៃមហាសមុទ្រ។ បញ្ហានេះ ត្រូវការអន្តរាគមន៍ជាបន្ទាន់ ដោយយើងត្រូវកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប្រើតែម្តងហើយបោះចោល និងត្រូវការការគាំទ្រពីថ្នាក់ដឹកនាំនៅលើឆាកអន្តរជាតិ។ ៣. អាហារគ្រឿងសមុទ្រដែលធានានូវនិរន្តរភាព ស្ទើរតែមួយភាគបីនៃស្តុកត្រីនៅលើពិភពលោក ត្រូវបាននេសាទលើសកម្រិត។ ត្រីដែលកាលពីមុនមានច្រើនសន្ធឹកសន្ទាប់ ដូចជា Bluefin Tuna កំពុងប្រឈមនឹងភាពងាយរងគ្រោះ។ ភោជនីយដ្ឋាន និងទីផ្សារអាហារគ្រឿងសមុទ្រ នៅក្នុងប្រទេសជាច្រើន កំពុងបម្រើម្ហូបអាហារគ្រឿងសមុទ្រដែលងាយរងគ្រោះ។ App ថ្មី ដូចជា Seafood Watch អាចជួយយើងឱ្យកំណត់ប្រភេទសត្វសមុទ្រដែលកំពុងប្រឈមនឹងភាពងាយរងគ្រោះ និងជ្រើសរើសអាហារស្រស់ៗ និងធានានូវនិរន្តរភាព។ ៤. តំបន់ការពារសមុទ្រ ក្រៅពីជាកន្លែងអភិរក្សជីវចម្រុះក្នុងទឹក តំបន់ការពារនៅក្នុងមហាសមុទ្រ អាចដើរតួជាគណនីសន្សំសម្រាប់សហគមន៍នេសាទ។ ត្រីនៅក្នុងតំបន់ការពារ នឹងសម្បូរកាន់តែច្រើនឡើងៗ ដោយវានាំគ្នាទៅបង្កាត់ពូជនៅក្នុងតំបន់ទាំងនេះ។ ទោះបីជាតំបន់ទាំងនេះមានអត្ថប្រយោជន៍ដ៏ច្រើនក្តី ប៉ុន្តែតំបន់ទាំងនេះមិនមានគ្រប់គ្រាន់នៅក្នុងមហាសមុទ្រឡើយ។ មហាសមុទ្រនៅលើពិភពលោក មានតំបន់ការពារតែ ២ភាគរយប៉ុណ្ណោះ ខណៈដែលអ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថា យើងត្រូវបង្កើតតំបន់ការពារឱ្យបាន ៣0ភាគរយនៃមហាសមុទ្រសរុប ដើម្បីជាទីជម្រកសម្រាប់ជីវចម្រុះក្នុងសមុទ្រ និងដើម្បីការពារមហាសមទ្ររបស់យើងឱ្យស្រស់បំព្រង។ ៥. ការឧបត្ថម្ភធនដល់សហគមន៍នេសាទ ជារឿងរាល់ឆ្នាំ រដ្ឋាភិបាល ចំណាយ ៣៥ពាន់លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់សហគមន៍នេសាទដែលការឧបត្ថម្ភនេះភាគច្រើនជំរុញដល់ការនេសាទខុសច្បាប់ ពីព្រោះវាអាចនាំដល់ការនេសាទត្រីហួសតម្រូវការប្រើប្រាស់ នាំឱ្យប៉ះពាល់ដល់ធនធានត្រីនៅក្នុងមហាសមុទ្រ។ ប្រភព៖ https://www.weforum.org/agenda/2018/06/5-ways-we-can-improve-ocean-health?utm_source=Facebook%20Videos&utm_medium=Facebook%20Videos&utm_campaign=Facebook%20Video%20Blogs

Comments

moniroy
Very cool fish market.
fherdz
Nice one sir. keep Sharing!