សួនកំណាព្យថ្មី « នេះឬជីវិត » (បទកាកគតិ)

K
![77464DA2-CF4E-4413-94E6-BFCBC90882D8.jpeg](https://serey.io/imageupload_data/1bf17413553f59e5e8ca7371d8facfc7397cdabc) ![E73F5561-0D5F-40FD-B042-817CEAFC98FA.jpeg](https://serey.io/imageupload_data/09494a197e82da665c01e53ec9cd5574e9ab2376) ![9C44000A-8F2D-423D-88D6-426DDB26261F.jpeg](https://serey.io/imageupload_data/1da2972bbaf965d70bfb63430cbde1888c629f47) ១.ប្រិយមិត្តទាំងឡាយ ខ្ញុំសូមបរិយាយ រៀបរាប់ច្នេះណា នួននាងកូនស្រី ពិសីអស្ចារ្យ ចប់បរិញ្ញា កំរិតឧត្តម។ ល្អរូបសម្ផស្ប មារយាទគ្មានទាស់ ចំណេះសក្តិសម ស្វះស្វែងឧស្សាហ៍ ចាត់ការរៀបចំ ព្យាយាមខិតខំ រកការងារធ្វើ។ មិនយូរប៉ុន្មាន ស្រស់ស្រីកល្យាណ ពិតបានប្រសើរ មានណាត់សម្ភាសន៍ ចាញ់ឈ្នះស្រេចលើ បើពិតគ្រាន់បើ ច្បាស់ជាជោគជ័យ។ ថ្ងៃមួយហេងណាស់ ថ្ងៃរះភ្លឺច្បាស់ ស្រះឡះប្រពៃ នាងបើកទូរស័ព្ទ ប្រញាប់ហារទ័យ រូតរះលកលៃ ចង់ចេញទៅផ្សារ។ ៥.ទូរស័ព្ទស្រែរោទ៍ លើកឆ្លើយហេឡូ គឺខ្ញុំហើយចា៎ មានអ្វីខ្ញុំជួយ ជំនួសកិច្ចការ ចង់ជួបអ្នកណា ឬមានការអ្វី។ ទូរស័ព្ទក្រុមហ៊ុន សម្ភាសន៍ថ្ងៃមុន ចង់ជួបសំដី ហៅចូលធ្វើការ ប្រាប់ថាអ្នកថ្មី ទាំងប្រុសទាំងស្រី សុំបង្ហាញខ្លួន។ នាងសែនត្រេកអរ ស្ងួតមាត់ស្ងួតតក ញញ័រអង្រួន ទឹកមុខស្លេកស្លាំង កំលាងស្រីស្ងួន ដែលធ្លាប់មាំមួន មិនដឹងទៅណា។ ក្រោយទើបអារម្មណ៍ វិលមកមុតមាំ ដូចជាធម្មតា កើតចិត្តសប្បាយ រីករាយអស្ចារ្យ នៅក្នុងអាត្មា កញ្ញរូបស្រស់។ ពេលចូលធ្វើការ ក្រុមហ៊ុននោះណា ពិតល្អដូចឈ្មោះ បើធ្វើការអ្វី ប្រុស្រីនោះៗ សរសើរដោយស្មោះ ទឹកដៃការងារ។ ១០.នៅក្នុងក្រុមហ៊ុន បុគ្គលក្រោយមុន តែងចេះជួយគ្នា ស្រឡាញ់រាបអាន តែងបានម្នីម្នា គោរពគាំពារ ក្នុងនាមជាខ្មែរ។ មិនយូរប៉ុន្មាន នាងទទួលបាន រង្វាន់ប្រាក់ខែ ជាលើកដំបូង គម្រោងលំហែរ ព្រោះថ្ងៃនោះដែរ ខួបកំណើតខ្លួន។ នាងក៏នឹកភ្នក់ ដល់ប្រុសពន្លក ស្នេហ៍ស្នងមាំមួន ចង់សុំយោបល់ ដោយផ្ទាល់សមសួន ទូរសព្ទព្ញផ្ទួនៗ តែគ្នានអ្នកឆ្លើយ។ ឱ្យបាបប្រាកដ ចង់ជួបផ្ទាល់មាត់ ជជែកឱ្យហើយ តើធ្វើអ្វីខ្លះ បានច្បាស់ចំលើយ ដើម្បីត្រាណត្រើយ ងាយស្រួលរផបចំ។ បុណ្យខួបកំណើត នាងចង់បង្កើត ឱ្យបានសាកសម ដូចវង្យត្រកូល ចំណូស្អាតស្អំ ដូវ្នេះត្រូវខំ តម្រូវចិន្តា។ ១៥.នាងទាញម៉ូតូ ជិះវេងហែរហូរ ចិត្តអន្ទៈសារ ចង់ជួបឥឡូវ មិនត្រូវយូរការ ដូច្នេះហើយណា ភ្លេចមួកការពារ។ បើកតាមដងផ្លូវ លឿនស្លេវសំដៅ ទៅផ្ទះពុំងារ ដល់ម្តុំតោពីរ វង់វីអង្គា ព្រោចោរចិត្តមារ វាឆក់កាបូប។ នាងដួលដាច់ផ្ងារ សន្លប់អាត្មា ព្រោះគ្មានមួកកូប ពាក់ជួយការពារ មនុស្សម្នាឆ្លេឆ្លា ចិត្តមិនសុខសាន្ត ចោមមើលអ៊ូរអរ ឈូឆហំហាន តែគ្មានសន្តាន ជួយយកអាសារ។ អើតមើលដើរចេញ បានតែរោមពេញ តែគ្មានបានការ សុទ្ធគហមានគុណធ៌ម មិនយកចិន្តា ទៅគិតច្លះថា កូនគេកូនឯង។ ២០.ក្រោយមកព្ញថា អ៊ុំម្នាក់ចាត់ការ ព្រោះឃើញចំបែង នាំនាងក្រមុំ ខិតខំស្វះស្វែង ពឹងគេជួយសែង បញ្ជូនចូលពេទ្យ។ ពិតជាអស្ចារ្ស ហេតុតែវាសនា ដឹងខ្លួនមួយភ្លេត ប្រាប់ទូរសព្ទម្តាយ និយាយទំរេត នេះហៅប្រភេទ ភ្លឺមុនរលរត់។ ក្រោយព្ញទូរសព័្ទ គេហៅមកប្រាប់ ម្តាយសែនរន្ធត់ ស្ទើរផុតស្មារតី ភិតភ័យតក់ស្លុត ចិត្តដូចគេដុត មួយលានអង្សារ។ គាត់ស្ទះុចូលក្នុង ចិត្តងងឹតស្លុង មាត់ស្រែកឡូឡា អន្ទះអន្ទែង ចំបែងចិន្តា មនុស្សឬទេវតា ជួយកូនខ្ញុំផង។ ខ្ញុំសល់តែមួយ ព្រះអើយសូមជួយ កុំឱ្យដូចបង បងវាស្លាប់ហើយ កុំឡើយនេះម្តង កុំនួនល្អង ដូចបងវាទៀត។ ២៥.បងប្រុសវាស្លាប់ ហាក់សែនប្រញាប់ ជំរាបអស់ញាតិ គ្រោះថ្នាក់ម៉ូតូ ឈាមហូរអស់ជាតិ រួចហើយក៏ឃ្លាត ស្លាប់ចោលខ្ញុំទៅ។ ឥឡូវនេះណា កូនស្រីកនិ្នដ្ឋា នាងប្អូននេះកូវ គ្រោស្រដៀងគ្នា ក្នុងគ្រាឥឡូវ សូមជួយប៉ះប៉ូវ តម្រូវវាសនា។

Comments