៚ការប្រែប្រួលអាកាសធាតុនិងយន្តការអភិវឌ្ឍន៍ស្អាត

K
![C23B84C9-E6E3-49A0-9747-205041C02012.jpeg](https://serey.io/imageupload_data/7791bb86ba7e48614bd3e6b402b81b1549735d79) ![A703F9E1-D38B-4DBC-80C1-329E9DE34FD8.jpeg](https://serey.io/imageupload_data/a9956abcf58b718998854fa536ed5925941f5140) ![1493CF3B-EA6F-437D-AD55-2A3D14DB6FD8.jpeg](https://serey.io/imageupload_data/c78c6befdc4c68f8f60db03dd230ab3afd807db6)![7C9F11D8-6ABA-4294-8035-1D7002F3542D.jpeg](https://serey.io/imageupload_data/e144d8e7262dd8c56feea2d7f8945b3085ce51df) Climate Change And The Clean Development Mechanism. បណ្តាឆ្នាំកន្លងទៅថ្មីៗនេះ យើងតែងបានព្ញជាញឹកញាប់នូវពាក្យ «ការប្រែប្រួលអាកាសធាតុ» ។ តើបាតុភូតនេះជាអ្វី? តើមូលហេតុអ្វីខ្លះនៃកសប្រែប្រួលអាកាដធាតុ? តើវាបង្កផលប៉ះពាល់អ្វីខ្លះ? តើមនុស្សជាតិមានប្រតិកម្មឆ្លើយតបបែបណា? ហើយតើបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា អាចធ្វើអ្វីបានខ្លះ ដើម្បីជួយដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ?  កំណើនកំដៅសកល និងកាប្រែប្រួលអាកាសធាតុ បរិយាកាសនៅជុំវិញផែនដីយើង មាននាទីជាគម្របការពារភាវៈមានជីវិតទាំងអស់នៅលើផែនដី។ បរិយាកាដផ្តល់នូវឧស្ម័នកាបូនិច សម្រាប់ឱ្យរុក្ខជាតិធ្វើរស្មីសំយោគ និងអុកដ៊ីសែន សម្រាប់សត្វ និងមនុស្សដកដង្ហើម។ វាក៏ជួយការពារយើងទល់នឹងឥទ្ធិពលប្រកបដោយគ្រោះថ្នាក់នៃកាំរស្មីពីលំហអវកាស ព្រមទាំងទប់ទល់ការប៉ះទង្គិចផ្ទាល់ពីអាចម៍ផ្កាយនានាមកពីលំហអវកាសខាងក្រៅ ដោយសារវាស្រូបកាំរស្មីទាំងនោះភាគច្រើន និងបំបែកបំផ្លាញអាចម៍ផ្កាយតាមរយៈកកិតនឹងខ្យល់។ វនៅក្នុងប្រវត្តិសាស្រ្ត អាកាសធាតុ តែងកំណត់ពីរបៀបរស់នៅរបស់មនុស្សជាអាទ៍ របៀបសង់ផ្ទះ ប្រភេទសម្លៀកបំពាក់ ការបរិភោគ ទំលាប់ធ្វើកសិកម្ម ហើយអ្នកខ្លះថែមទាំជឿថា អធ្យាស្រ័យរបស់មនុស្សក៏ត្រូវបានកំណត់ដោយអាកាដធាតុផងដែរ។ ផ្ទុយទៅវិញមានកត្តាជាច្រើនដែលជៈឥទ្ធិពលទៅលើអាកាសធាតុដូចជា ការបញ្ចេញរស្មី និងទីតាំងព្រះអាទិត្យ ធៀបនឹងផែនដី ដណើរបង្ជុំវិលវិញនៃផែនដី កូអ័រដោនេភូមិសាស្រ្ត សមាសភាពគីមីនៃមាសខ្យល់ ចំងាយពីទឹកសមុទ្រ ទំហំសមុទ្រ និងសណ្ឋានដីជាដើម។ជាពិសេសកត្តាទាំងនេះមានឥទ្ធិពលលើសីតុណ្ហភាព ព្រមទាំងបរិមាណ ទាំងរបាយទឹកភ្លៀង ដែលជាធាតុដ៏សំខាន់បំផុតពីរនៃអាកាសធាតុនៅតំបន់ណាមួយជាក់លាក់។ ការប្រែប្រួលកត្តាទាំងនេះនឹងនាំឱ្យមានកាតប្រែប្រួលអាកាសធាតុពិភពលោក។ ជាផលវិបាកវានឹងនាំឱ្យមានផលប៉ះពាល់ដល់របៀបរស់នៅរបស់យើង។ នៅក្នុងរយៈកាលភាគច្រើននៃប្រវត្តិសាស្រ្តមនុស្សជាតិ ការប្រែប្រួលអាកាសធាតុផែនដីបានកើតឡើង ដោយសារមូលហេតុធម្មជាតិ ដែលបានបន្តជាច្រើនរយឬច្រើនពាន់កាល។ ប៉ុន្តែចាប់តាំងពីមានការបដិវត្តន៍ឧស្សាហកម្មជាង២០០ឆ្នាំមុននេះសកម្មភាពនានារបស់មនុស្សបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ និងជាបន្ទាន់មកលើអាកាសធាតុ ពោលគឺកំណើនការបញ្ចេញចោលនូវឧស្ម័នផ្ទះកញ្ចក់(Greenhouse gases:GHG)ទៅក្នុងបរិយាកាសកំពុងបង្កើនសំទុះនៃបាតុភូតធម្មជាតិមួយដែលហៅថា ផលផ្ទះកញ្ចក់(greenhouse effect)។ បាតុភូតនេះនាំឱ្យមានកំណើននៅក្នុងអំឡុងពេលវែង នូវសិតុណ្ហភាពផែនដី ដែលហៅថា កំណើនកំដៅសកល(global warming)។ ផលផ្ទះកញ្ចក់ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ផលប៉ះពាល់កំរិតពភពលោក @ធនធាទឹក @ផលិតកម្មកសិកម្ម @សុខភាពមនុស្ស @តំបន់ឆ្នេរ @ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ផលប៉ះពាលឭនៅតំបន់អាស៊ីអាគ្នេយ៍ ផលប៉ញពាល់ដល់កម្ពុជា ការឆ្លើយតបរបស់មនុស្សទៅនេងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ សកម្មភាពក្នយងវិស័យប្រែប្រួលអាកាដធាតុនៅកម្ពុជា @កម្ពុជា និងយន្តការអភវឌ្ឍន៍ស្អាត @ផលចំណេញនៃយន្តការអភិវធ្ឍន៍ស្អាតសម្រាប់កម្ពុជា @សក្កានុពលគម្រោងយន្តការអភិវឌ្ឍន៍ស្អាតនៅកម្ពុជា @ការរៀបចំផ្នែកស្ថាប័នយន្តការអភិវឌ្ឍន៍ស្អាតនៅកម្ពុជា (ស្ថាប័ននេះនៅកហរសួងបរិស្ថាន)៕ ដោយ ទិន ពន្លក![70EFFE53-32FB-4B9E-9A91-759F94A60C15.jpeg](https://serey.io/imageupload_data/feac208e8caf996b87e6f698168c4a9af428f098)

Comments

wondercury
អគុណបងចំពោះការចែករំលែកដែលរក្សារសិទ្ធអោយម្ចាស់អត្ថបទ។
Great article👍🏽