៚ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ! នៅភ្នំពេញ

K
![BD68EEDF-DCF2-4276-B2B7-5BEDF4D7A192.jpeg](https://serey.io/imageupload_data/c6894085ce754016d4aa65354014d37aa2456ad2) ![180F3781-7A6D-4E1C-AAED-56EEB2E5DA52.jpeg](https://serey.io/imageupload_data/9dee97658627ef9dbd6ceb8ff86a976eaa025845) ![11E5CD86-7980-458C-BC6F-1C49B6FE75F0.jpeg](https://serey.io/imageupload_data/fd3bc85eba60670b4f60bc1f540ad1f3b6e653b3) ![C770EC0C-2454-48E4-949D-9C4445557DF7.jpeg](https://serey.io/imageupload_data/8592dc2d83571862776887c9e58934f32974deff) ![E2DF70BA-86EA-4D0C-8BA1-EAF275129519.jpeg](https://serey.io/imageupload_data/b265561d5f8d1f37d9f7cbbe5acbf972217f79e7) ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ខ្ញុំបានចូលរួមសិក្ខាសាលា ស្តីពីសិទ្ធិ និងលក្ខណៈសម្បត្តិសម្រាប់មន្ត្រីឧទ្យានុរក្ស ដែលជាគោលដៅអភិវឌ្ឍន៍ និងដំណាក់កាលដំបូង នៃការអនុវត្តវិធីគរូបណ្តុះបណ្តាល សម្រាប់ឧទ្យានុរក្ស។ គោលបំណងនៃក្រុមការងារគ្រប់គ្រង និងក្រុមបច្ចេកទេសដោយសហការយ៉ាងជិតស្និតជាមួយភ្នាក់ងារសេវាកម្មព្រៃឈើអាមេរិក និងក្រសួងការបរទេសសហរថ្ឋអាមេរិក ដើម្បីគាំទ្រដល់ការបង្កើត និងការអនុវត្តកម្មវិធីគំរូបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្សប្រកបដោយនិរន្តរភាព និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពមន្រ្តី ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ និងការជួញដូរសត្វព្រៃ និងឧក្រឹដ្ឋកម្មបរិស្ថានដទៃទៀតក្នុងតំបន់ការពារធម្មជាតិ។ គោលដៅរបស់កម្មវិធីមានចំនួន9ត្រូវបានស្នើឡើង ហើយគោលដៅនិមួយៗនឹងរួមចំណែកក្នុងការសម្រេចគោលបំណង1ក្នុងចំណោមគោលបំណង3 ដែលនឹងត្រូវសម្រេចលទ្ធផលក្នុងឆ្នាំ2028_2019។ គោលបំណងទី1 បង្កើតតួនាទី ភសរកិច្ច និងលក្ចណៈសម្បត្តិ បំពេញការងារជាមន្រ្តីឧទ្យានុរក្ស .គោលដៅទី1 បង្កើតលក្ខខណ្ឌការងារសម្រាប់មន្រ្តីឧទ្យានុរក្ស និងត្រវអនុម័តដោយក្រសួងបរិស្ថាន .គោលដៅទី2 លក្ខណៈសម្បត្តិអាទិភាព សម្រាប់បំពេញតួនាទី និងភាតកិច្ចជាមន្ត្រីឧទ្យានុរក្សត្រូវបានបង្កើត និងកាប្រើប្រាស់ទិន្នន័យ សម្រាប់កម្មវិធីគំរូបណ្តុះបណ្តាល គោលបំណងទី2 បង្កើតកម្មវិធីបណ្តុះបណ្តាលមន្ត្រីឧទ្យានុរក្ស .គោលដៅទី3 ធាតុសំខាន់ៗនៃគំរូបណ្តុះបណ្តាលត្រូវបានអនុម័ត .គោលដៅទី4 មរេរៀនគំរូសម្រាប់បណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស ជាមួយសំភារៈបណ្តុះបណ្តាលត្រូវបានបង្កើត គោលបំណងទី3 ការធ្វើឱ្យមាមនិរន្តរភាព គាំទ្រដល់ដំណាក់កាលដំបូង និងពាក់កណ្តាលនៃការអនុវត្តកម្មវិធីគំរូ .គោលដៅទី5 កំណត់គំរូនៃគ្រូបង្គោល និងជ្រើសរើសគ្រូបង្គោល .គោលដីទី6 សកម្មភាពបណ្តុះបណ្តលគ្រូបង្គោល ដើម្បីកសាងជំនាញបច្ចេកទេស ដល់គ្រូបង្គោល .គោលដៅទី7 ផ្តល់វគ្គបណ្តុបណ្តាល សាកល្បងវិធីគំរូដល់មន្រ្តីឧទ្យានុរក្ស ដោយអនុវត្តជាមួយគ្រូបង្គោល .គោលដៅទី8 ផែនកាអនុវត្តកម្មវិធីគំរូ ត្រូវបានបង្កើតឡើង ដើម្បីកំណត់យុទ្ធសាស្រ្តខាងមុខ .គោលដៅទី9 ផែនការប្រកបដោយនិរន្តរភាព បានបង្កើតឡើងរួមបញ្ចូលទាំងការពិចារណាលើផែនការយុទ្ធសាស្រ្តហិរញ្ញវត្ថុ រយៈពេលវែង និងភាពជាដៃគូរផងដែរ។ ចប់

Comments

wondercury
សង្ឃឹមថាការប្រជុំនេះប្រកបដោយតម្លាភាពនិងភាពជោគជ័យណាបង