រលកយក្សស៊ូណាមិ និងគ្រោរញ្ជួយដីធ្ងន់ធ្ងរ ផ្តាច់ជីវិតជនជាតិឥណ្ឌូនេស៊ីកើនដល់៣៨៤នាក់

K
![6E5AD43C-DEBB-4D29-B2B3-1E99F2E34A65.jpeg](https://serey.io/imageupload_data/cbb4e5f6051b0fde59d4e6334865101d1bf16e0f) ![F7DA7D0C-95CD-495E-8989-B4AAFE20B6E5.jpeg](https://serey.io/imageupload_data/dd9cdc4c004931d7b055cb29d5516819c9b9f09b) ![DAF01997-E999-4382-B0FB-80885783C98A.jpeg](https://serey.io/imageupload_data/3da19b3c34512a54e2aa8cb55f1f2c0208134476) ![4D75CD83-9FED-4FCA-9396-55783D0DBD25.jpeg](https://serey.io/imageupload_data/331050866287b46fe306fd471df4dae1f6908f36) Update): រលកយក្សស៊ូណាមិ និងគ្រោះរញ្ជួយដីធ្ងន់ធ្ងរ ផ្តាច់ជីវិត​ជនជាតិឥណ្ឌូណេស៊ី​កើនដល់ ៣៨៤នាក់ ហ្សាការតា)៖ គ្រោះធម្មជាតិ​រញ្ជួយផែនដីដ៏​កក្រើកផ្ទួនៗ កាលពីថ្ងៃសុក្រ​សប្តាហ៍នេះ ដែលមាន​​កម្រិត​ចាប់ពី ៦.១រ៉ិចទ័រ រហូតដល់ ៧.៧រ៉ិចទ័រ និង​​បានបង្កជារលក​យក្ស​ស៊ូណាមិ វាយសង្គ្រប់​​លើខេត្តភាគកណ្តាល​​ប្រទេសឥណ្ឌូណេស៊ី​​នោះ បាន​ផ្តាច់ជីវិត​មនុស្ស​រហូតដល់ ៣៨៤នាក់ហើយ។ នេះបើតាម​ការ​ចេញផ្សាយ​នៅមុននេះបន្តិច ដោយសារ​ព័ត៌មានរុស្ស៊ី RT នារសៀល​ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨។ តាមការបញ្ជាក់​ពីអាជ្ញាធរឥណ្ឌូណេស៊ី គ្រោះរញ្ជួយដី​កាលពីល្ងាចថ្ងៃសុក្រនោះ បានបង្កជា​រលកយក្សស៊ូណាមិ​ កម្ពស់ពី​កន្លះម៉ែត្រ ដល់ ០៣ម៉ែត្រ នៅតាមតំបន់​ឆ្នេរក្បែរ​ទីក្រុង​តាលីសា (Talisa) នៃស្រុក​ដុងហ្គាឡា (Dongala) និងតំបន់ជ្រោយ​ទីក្រុង​ផាលូ (Palu) នៃខេត្ត​ស៊ូឡាវ៉េស៊ី (Sulawesi) ភាគកណ្តាល​ប្រទេសឥណ្ឌូណេស៊ី ដោយកាលពីប៉ុន្មាន​ម៉ោងមុននេះ​មាន​សេចក្តីរាយការណ៍ថា មនុស្ស​​ចំនួនតែ ៤៨នាក់​​ប៉ុណ្ណោះ​បានស្លាប់ និង ៣៥៦នាក់រងរបួស ប៉ុន្តែនៅមុននេះ​បន្តិចនារសៀល​ថ្ងៃសៅរ៍នេះ អាជ្ញាធរ​ឥណ្ឌូណេស៊ីបាន​អះអាងថា​ គេបានរក​ឃើញសាកសព​កើនដល់ ៣៨៤នាក់។ តាមការបញ្ជាក់​ពីមន្ត្រីទទួលបន្ទុក​​ពេលមានគ្រោះ​ធម្មជាតិ នៃឥណ្ឌូណេស៊ីគឺ​លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) មនុស្សរងរបួសទាំងអស់ ត្រូវបានបញ្ជូនទៅព្យាបាល​នៅមន្ទីរពេទ្យហើយ។ ក្រៅពី​មនុស្សស្លាប់ និងរងរបួស​រាប់រយនាក់នេះ អគារផ្ទះសម្បែង និងប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ជារួមនៃខេត្ត​ខាងលើនេះ ក៏បាន​​ទទួលរងការខូចខាត ឬបំផ្លិចបំផ្លាញ​​យ៉ាងដំណំផងដែរ ដោយសាររញ្ជួយដីកម្រិតធ្ងន់ធ្ងរ និងរលកយក្សស៊ូណាមិ ដែលកម្រកើតមានបំផុត។ គួររំលឹកថា កាលពីឆ្នាំ២០០៤ កោះស៊ូម៉ាត្រា​នៃប្រទេស​ឥណ្ឌូណេស៊ី បាន​ទទួល​រងការវាយប្រហារដោយ​រលកយក្សស៊ូណាមិកម្ពស់ ១៥ម៉ែត្រ ក្រោយ​ពីការកើតមានគ្រោះរញ្ជួយដី​​​នៅមហាសមុទ្រ​ឥណ្ឌា ដែលមាន​​កម្រិតរហូត​ដល់ ៩.១រ៉ិចទ័រ និងបានផ្តាច់​ជីវិត​មនុស្ស​សរុបជាង ២២០,០០០នាក់ នៅតាម​បណ្តាប្រទេស​ជុំវិញតំបន់នោះ ប៉ុន្តែឥណ្ឌូណេស៊ី​ជាអ្នក​រងគ្រោះធ្ងន់ធ្ងរ​ជាងគេបំផុត ដោយមានប្រជាជនស្លាប់រហូត​ដល់ ១៦៨,០០០នាក់៕ ប្រភព Fresh news

Comments