ក្រុមហ៊ុនម្ហូបអាហារ រងការវាយប្រហារធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ និងខ្វះទឹកប្រើប្រាស់

K
![A25CA8C2-15A0-420A-82B3-39585FE6EAA4.jpeg](https://serey.io/imageupload_data/7b051093b6fc023ab4d1997b209f3d952dca2876) ![C7D6F00D-78C9-48C9-B422-8A1AFDE1A7CB.jpeg](https://serey.io/imageupload_data/088132a0e3cf2cdbab7b84d46938c813d6349da7) ក្រុមហ៊ុនផលិតម្ហូបអាហាររហ័ស រងការវាយប្រហារធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ និងកង្វះទឹកប្រើប្រាស់ ក្រុមអ្នកវិនិយោគ កំពុងអំពាវនាវ McDonald, KFC និងអ្នកផ្គត់ផ្គង់ម្ហូបអាហាររហ័សផ្សេងៗទៀត ចាត់វិធានការលើបម្រែបម្រួលអាកាសធាតុ។ ពួកគេបានជជែកវែកញែកថា កសិដ្ឋានចិញ្ចឹមសត្វ ជាវិស័យដែលមានការបំភាយឧស្ម័នច្រើនជាងគេ ដោយគ្មានផែនការគ្រប់គ្រង CO2 ច្បាស់លាស់។ ក្រុមអ្នកវិនិយោគបានកំណត់គោលដៅក្រុមហ៊ុនធំៗមួយចំនួននៅក្នុងវិស័យម្ហូបអាហាររហ័សដែលមានតម្លៃគិតជាទឹកប្រាក់ ៥៧0ពាន់លានដុល្លារអាមេរិក។ ក្រុមហ៊ុនទាំងនោះ រួមមាន McDonald, Domino’s Pizza, Burger King, Chipotle Mexican Grill, Wendy’s, Pizza Hut និង KFC។ វិនិយោគិនជាង ៨0ក្រុមហ៊ុន បានចុះហត្ថលេខាលើលិខិតមួយ ដោយស្នើឱ្យក្រុមហ៊ុនទាំងនេះ ឯកភាពលើគោលនយោបាយ និងគោលដៅដ៏សំខាន់ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ពីខ្សែសង្វាក់ផលិតកម្មសាច់ និងផលិតផលធ្វើពីសត្វ ដែលការបំភាយនេះស្មើនឹង ៧0ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុប គិតត្រឹមឆ្នាំ២0៥0 ជាហេតុធ្វើឱ្យសីតុណ្ហភាពនៅលើពិភពលោកកើនឡើង។ មិនត្រឹមតែប៉ុណ្ណោះ កសិកម្មសត្វ ថែមទាំងប្រើប្រាស់ទឹកអស់ប្រហែល ១0ភាគរយនៃលំហូរទឹកសរុប។ នៅក្នុងលិខិតនោះ ក្រុមអ្នកវិនិយោគ បានអំពាវនាវឱ្យក្រុមហ៊ុនខាងលើ កំណត់លក្ខខណ្ឌច្បាស់លាស់សម្រាប់ការផ្គត់ផ្គង់ផលិតផលធ្វើពីសត្វ ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងផលប៉ះពាល់ទៅលើទឹកប្រើប្រាស់។ ការអំពាវនាវនេះ គឺជាជំហានសម្រាប់ជួយក្រុមហ៊ុនទាំងនេះ កាត់បន្ថយហានិភ័យនាពេលអនាគត។ ប្រភព៖ https://www.bbc.com/news/science-environment-47029485

Comments

fherdz
Nice one sir. Have a great day!
abiyamuda
Delicious 😋