សម្តេចតេជោ កោតសរសើរក្រុមហ៊ុនចិន ជួយអភិវឌ្ឍន៍តំបន់ស្ងប់ស្ងាត់នៅកោះកុង ទាក់ទាញទេសចរណ៍q

K
![66998A44-CC3A-45AE-BE30-BEE98555839C.jpeg](https://serey.io/imageupload_data/e3703e3d861390486cd97bd27a09091ad8c7f401) ![B0F5CDB4-AF64-4BC3-AEAD-1FF9C9882A2A.jpeg](https://serey.io/imageupload_data/92aa47224c450c35a4b658500d3e05a3f8f5d67e) ![58A1D77A-7050-4087-9F32-FF1B70C51323.jpeg](https://serey.io/imageupload_data/8d8f29b7d5deb7bee34e4f44191ea874cefd2780) ![2D80FE83-D5BB-4ED2-86C2-A32BF77B3D23.jpeg](https://serey.io/imageupload_data/c3266a658358134d4a78ce96d2c877287cfff634) (កោះកុង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ និងកោតសរសើរផងដែរ ចំពោះក្រុមហ៊ុនចិន ដែលបានដាក់ទុនវិនិយោគយ៉ាងច្រើន ប្រែក្លាយតំបន់ស្ងប់ស្ងាត់ នៅក្នុងខេត្តកោះកុងឲ្យក្លាយទៅជាកន្លែងទេសចរណ៍ ដ៏ទាក់ទាញនាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។ ការថ្លែងកោតសរសើររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងពេលអញ្ជើញទស្សនាតំបន់អភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរ ស្រុកបុទុមសាគរ ខេត្តកោះកុង នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។ នៅព្រឹកមិញនេះសម្តេចវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញទស្សនាតំបន់អភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរនេះផងដែរ។ ក្នុងដំណើរទស្សនាតំបន់អភិវឌ្ឍន៍ដ៏ធំរបស់ចិននេះ ក៏មានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ តំណាងក្រសួងស្ថាប័ននានារបស់កម្ពុជា និងឥស្សរជនការទូត ព្រមទាំងតំណាងវិនិយោគចិន ជាច្រើនរូបទៀត។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានតាមដានស្តាប់យ៉ាងយក ចិត្តទុកដាក់នូវការធ្វើបទបង្ហាញពីសំណាក់ម្ចាស់គម្រោង នៃតំបន់អភិវឌ្ឍន៍ ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរ ខេត្តកោះកុង។ សូមបញ្ជាក់ថា ក្រុមហ៊ុនចម្រុះមកពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានរាជរដ្ឋាភិបាលផ្តល់នូវការគាំទ្រឲ្យមានការវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍តារាសាគរ ខេត្តកោះកុង នៅឆ្នាំ២០០៨ ជាមួយទុនវិនិយោគជិត ៤ពាន់លានដុល្លារអាមេរិក។ មកដល់ពេល បច្ចុប្បន្ននេះ ក្រុមហ៊ុនចំរុះបានការការសាងសង់សមិទ្ធផលសំខាន់ជាច្រើន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុង រួមមានការសាងសង់ផ្លូវជាតិប្រវែងជាង ២០០គីឡូម៉ែត្រ ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិ ៣៦ឡូ កសាងសណ្ឋាគារលំដាប់ផ្កាយប្រាំ កសាងបឹងកាឡូ មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនកំសាន្តខ្នាតអន្តរជាតិ កសាងទំនប់ទឹកសាបដែលអាចផ្ទុកទឹកប្រមាណជាង២លានម៉ែត្រគូប រួមទាំងការកសាងនូវតំបន់លំហែកាយមួយចំនួនទៀត។ ម្ចាស់ក្រុមហ៊ុនក៏បានធ្វើការអះណាងដែរថា បន្ទាប់ពីបញ្ចប់នូវការសាងសង់ជំហានទី១ ក្រុមហ៊ុននឹងធ្វើការសាងសង់នូវជំហានបន្ទាប់ទៀត ដូចជាការកសាងព្រលានយន្តហោះលំដាប់អន្តរជាតិ ដែលមានផ្លូវរត់ឡើងចុះរបស់យន្តហោះប្រវែង ៣ពាន់ ២០០ម៉ែត្រ ការកសាងទីលានវាយកូនគោលចំនួន ២០ទីលានបន្ថែមទៀត កសាងស្ថានីយ៍ផលិតថាមពលអគ្គិសនី ការកសាងទីក្រុងទំនើបៗ អគារការិយាល័យខ្ពស់ៗប្របមាត់សមុទ្រ ការសាងសង់កំពង់ផែអន្តរជាតិទឹកជ្រៅ ដែលអាចឲ្យនាវាចំណុះ២ម៉ឺនតោន ចូលចតលើកដាក់ទំនិញបាន កសាងម៉ូតែលនិងលំនៅដ្ឋានសម្រាប់សំរាកលំហែកាយ ក្នុងពេលវិស្សមកាលផងដែរ។ តំណាងម្ចាស់ក្រុមហ៊ុនក៏បានលើកឡើងដែរថា គម្រោងវិនិយោគរបស់ខ្លួនលោក ក្នុងការអភិវឌ្ឍន៍ទីក្រុងវិស្សមកាលទេសចរណ៍ តារាសាគរ ខេត្តកោះកុងនេះ គឺឆ្លើយតបទៅនិងចក្ខុវិស័យរបស់ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង ខ្សែក្រវ៉ាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ៕ By Fresh News

Comments