Serey is utilizing Blockchain technology

ឯកសារជំនួយស្មារតី

សូមជូនអត្ថបទស្រាវជ្រាវជាជំនួយស្មារតីមួយអំពី៖ វិធីរៀបចំកែតម្រូវឥរិយាបថផ្ទាល់ខ្លួនរបស់យើងក្នុងនាមជាមន្ត្រីរាជការម្នាក់ៗ៖ - ប្រាកដប្រជា (ធ្វើៗ ការងារៗ កម្សាន្តៗ) - ស្រស់ស្រាយ និងរួសរាយរាក់ទាក់ - ទម្លាប់ល្អក្នុងការដើរ ដេក ឈរ អង្គុយ - ចេះរៀបចំខ្លួន និងការស្លៀកពាក់ - ចេះរៀបចំចរិត ឬកពារ និងការសម្តែង - ចេះប្រើប្រាស់ភាសា និងការនិយាយ - ស្មោះត្រង់ ស្មោះស្មគ្រ និងសុចរិត - មានវិន័យ និងសេចក្តីថ្លៃថ្នូរ - ចេះរួមសុខទុក្ខ និងដឹងគុណ - ផ្ចិតផ្ចង់ ហ្មត់ចត់ និងទទួលខុសត្រូវ - អត់ធ្មត់ និងចេះទទួលយកការទិទៀន - ព្យាយាម និងអំណត់ក្នុងការងារ - យកចិត្តទុកដាក់ចំពោះការងារ - សកម្ម និងរហ័សរហួន - ចេះគោរព និងស្គាល់ទាបខ្ពស់ - ស្គាល់តួនាទីរបស់ខ្លួន - ចេះជួយថែរក្សាទ្រព្យសម្បត្តិអង្គភាព - មិនតាំង ឬធ្វើខ្លួនចេះជាងមេកើយ - យល់ពីចិត្តរបស់មេកើយ - សុំការអនុញ្ញាតមុននឹងធ្វើអ្វីមួយ - ពង្រឹងប្រាជ្ញាស្មារតី និងអ្វីដែលខ្វះខាត - មិនប្រព្រឹត្តនូវទង្វើដែលមិនចង់ឲ្យអ្នកដទៃធ្វើមកលើខ្លួន។
0.000 SRY$0.00
Global

Comments