Serey is utilizing Blockchain technology

ឆ្នាំ២០១៨ ការសាងសង់នៅកម្ពុជាមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគជាង ៥ពាន់លានដុល្លា

![D2BB02C2-ADE6-43E2-BF53-8A4920D0CBA2.jpeg](https://serey.io/imageupload_data/f84f6c8b3d1c2bdcf049f8311f09b39623b1e6ec) ![34D11B95-FAE2-4D77-988B-8C256CA70EC7.jpeg](https://serey.io/imageupload_data/02ddddacfb9ccebc7cc95a1023e5e21c97e1f9a2) ឆ្នាំ២០១៨ ការសាងសង់នៅកម្ពុជាមានជិត ៣ពាន់គម្រោង ជាមួយទុនវិនិយោគជាង ៥ពាន់លានដុល្លារ, ភ្នំពេញមានអគារខ្ពស់ចាប់ពី៥ជាន់ឡើងជាង ១ពាន់អគារ (ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៨នេះ ការសាងសង់នៅកម្ពុជាមានប្រមាណ ២,៨៦៧គម្រោង ជាមួយទុនវិនិយោគប្រមាណ ៥,២២៨,៩៩២,៥២២ដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដីការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។ របាយការណ៍បានបញ្ជាក់ គម្រោងសំណង់ទាំងនេះ សាងសង់លើផ្ទៃដីចំនួន ១១,៤២៧,១៩០ម៉ែត្រការ៉េ។ តែបើតាមរបាយការណ៍នេះគម្រោងសំណង់នៅឆ្នាំ២០១៨ មានការថយចុះជិត ១៩ភាគរយ បើធៀបនឹងឆ្នាំ២០១៧។ ឆ្នាំ២០១៧ គម្រោងសាងសង់មានរហូតដល់ទៅ ៣,០៥២គម្រោង ជាមួយទុនវិនិយោគប្រមាណ ៦,៤២៨,៧៩៤,១៧៩ដុល្លារ។ ក្នុងរបាយការណ៍របស់ក្រសួង បានឲ្យដឹងផងដែរថា គម្រោងសាងសង់ទាំងនេះ ស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួង មានចំនួន ២៤៥គម្រោង មានទុនវិនិយោគប្រមាណ ៤,៨២៩,១៧៣,៨៥៤ដុល្លារ ហើយស្ថិតក្រោមសមត្ថកិច្ចសាលារាជធានី-ខេត្ត ចំនួន ២,៦២២ ជាមួយទុនវិនិយោគប្រមាណ ៣៩៩,៨១៨,៦៦៨ដុល្លារ។ របាយការណ៍បន្តថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ២០១៨ មានចំនួន ២,៤២០គម្រោង ជាមួយទុនវិនិយោគប្រមាណ ១,៨៣៥,៤១៦,៩១២ដុល្លារ ស្នើនឹង ១៨,៤៧១ខ្នង ហើយអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨ មានចំនួន ១១០អគារ។ ដោយឡែកបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១៨ ចំនួន ២៨ទីតាំង។ កម្ពុជា គឺជាប្រទេសដ៏កម្សត់ដែលក្រោយពីថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ប្រជាពលរដ្ឋរកអ្វីបរិភោគគ្មានផង កុំថាឡើយលទ្ធភាពសាងសង់លំនៅដ្ឋានឲ្យបានប្រសើរ។ ប៉ុន្តែក្នុងរយៈជិត២០ឆ្នាំចុងក្រោយ សំណង់មានសន្ទុះរីកលូតលាស់យ៉ាងខ្លាំង។ បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា គិតចាប់ពីឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញលិខិតអនុញ្ញាតសាងសង់ចំនួន ៤៣,១៣៦គម្រោង ដែលមានផ្ទៃក្រឡាសំណង់សរុបចំនួន ១១៤,២៩៧,៦២១ម៉ែត្រការ៉េ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៤៣,៣៧០,៤២៣,៣៧៨ដុល្លារ។ រីឯគម្រោងអគារខ្ពស់ៗចាប់ពី ៥ ជាន់ឡើងនៅរាជធានីភ្នំពេញ គិតចាប់ពីអនុវត្តរហូតដល់ឆ្នាំ ២០១៨ មានចំនួន ១,២១៧អគារ និងបុរីលំនៅឋាន និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីគិតពីឆ្នាំ២០០៣ ដល់ឆ្នាំ ២០១៨ មានចំនួន ២៣៥ទីតាំង៕ By Fresh News
0.000 SRY$0.00
Global
Global

Comments