តំបន់ឧទ្យានជាតិទាំង7 របស់ព្រះរាជាណាចក្រកម្ពុជា






ជាតំបន់ដែលកំណត់ដោយព្រះរាជក្រិត្យទុកសំរាប់ការពារដែនធម្មជាតិ និងទស្សនីយភាព ដើម្បីបំរើឲ្យវិទ្យាដាស្រ្តអប់រំ និងទេសចរណ៍។ តំបន់ឧទ្យានជាតិមាន៧ កន្លែងគឺ ៖
• ឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ: មានទីតាំងស្ថិតនៅខេត្តកំពង់ស្ពឺ និងខេត្តកោះកុងដែលមានផ្ទៃដី ៣៥.០០០ហិចតា។
• ឧទ្យានជាតិបុទុមសាគរ: មានទីតាំងស្ថិតនៅខេត្តកោះកុងដែលមានផ្ទៃដី ១៧១.២៥០ហិចតា។ តំបន់នេះសំបូរសត្វស្លាបសមុទ្រ។
• ឧទ្យានជាតិមុនីវង្សបូកគោ: មានទីតាំងស្ថិតនៅខេត្តកំពតដែលមានផ្ទៃដី ១៤.០០០ហិចតា។
• ឧទ្យានជាតិព្រះសីហនុរាម: នៅចន្លោះកោះថ្មី មានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ ដែលមានផ្ទៃដី២១.០០០ហិចតា។ តំបន់សំបូរសត្វស្លាបសមុទ្រ។
• ឧទ្យានជាតិភ្នំគូលេន: មានទីតាំងស្ថិតនៅខេត្តសៀមរាប ដែលមានផ្ទៃដី ៣៧.៥០០ហិចតា។
• ឧទ្យានជាតិវីរៈជ័យ: មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងរតនគីរី ដែលមានផ្ទៃដី ៣៣២.៥០០ហិចតា។ តំបន់នេះសំបូរសត្វចតុបាត៕

