កាលើកកម្ត្ត តួនាទីរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ លើការងារអភិបាលកិច្ចមូលដ្ឋាន




កាលពីថ្ងៃសុក្រ កន្លងទៅនេះ ខ្ញុំ បានចូលរួមវេទិកាថ្នាក់ខេត្ត ស្តីពីការលើកកម្ពស់ការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ លើការងារអភិបាលកិច្ចមូលដ្ឋាន។ វេទិកានេះមាន គោលបំណង ៤ចំណុចដូចខាងក្រោម៖ ១/ប្រមូលផ្តុំបញ្ហាប្រឈម និងពិភាក្សារកដំណោះស្រាយ ២/ចែករំលែលបទពិសោធន៍ ចំណេះដឹង និងផ្តល់ព៌ត័មានពីគ្នាទៅវិញទៅមក ៣/ការកសាង និងបង្កើនសមត្ថភាពដល់អ្នកចូលរួមពីរបៀបគ្រប់គ្រងការងាររបស់ក្រុមប្រឹក្សាក្រង ស្រុក ឃុំ សង្កាត់ ៤/បង្កើតសំលេងរួមគ្នា និងស្វែងរកការគាំទ្រជាប្រយោជន៍រួម។ កម្មវិធីនេះប្រព្រឹត្តទៅនៅបណ្ណាល័យកំពង់ស្ពឺ ។

