@ ដំណើរកំសាន្តឥតព្រាងទុក

K
![0A39D129-5C9B-48FB-AF72-551D89C113DC.jpeg](https://serey.io/imageupload_data/4a2b693cf93d46b36cc5e792c5ada2950e545ea7) ![E58F3672-85D8-42EB-AA47-B4887CC5FFF4.jpeg](https://serey.io/imageupload_data/ecb78a030da18dd463ab2297516e9dc91bd582ff) ![62496883-12FB-43E9-93E2-B7116DAB498F.jpeg](https://serey.io/imageupload_data/edd0810c2119d6c8d51a2720792708ff0b1429d0) រសៀលនេះទោះបីជា ពុំមែនថ្ងៃឈប់សំរាកក្តី ក៏ខ្ញុំឆ្លៀតសុំច្បាប់១ពេលល្ងាច ដើម្បីដើរកំសាន្ត លំហែរកាយ ជាមួយក្រុមគ្រួសារមិត្តភ័ក្រ ដោយគាត់បាននាំជិះរថយន្តមើលទិដ្ឋភាពទីក្រុង។ ឃើញថាភ្នំពេញឥឡូវខុសប្លែកច្រើន មានមនុស្សម្នាជាច្រើន ទោចក្រក្រយាន្តយន្ត រថយន្តគ្រប់ប្រភេទ គ្រប់ម៉ាកបើកបរលើផ្លូវខ្វាត់ខ្វែង។ បើក្រឡេកមើលតាមលំនៅឋានសង្ខាងផ្លូវវិញ មានហាងលក់ដូរគ្រប់ប្រភេទ។ បន្ទាប់មកក៏បានទៅដល់ហាង លក់ស៊ុប ហុយ ហុយ ក្បែរផ្សារឡាក់គី ខាងជើងព្រលានយន្តហោះភ្នំពេញ។ ពេលចូលដល់ហាងស៊ុប មានអារម្មណ៏ថាឯកកោទៅវិញ ដោយសារពុំមានប្រពន្ធ និងកូនៗរួមដំណើរជាមួយ។ ខ្ញុំសង្ឃឹមថា ពេលក្រោយនឹងនាំពួកគាត់ រួមដំណើរជាមួយដែរ។

Comments