ការរុករករបស់លោកគ្រីស្តុប កូឡំ



លោកគ្រីស្តុប កូឡំរស់នៅទីក្រុងសេនូ។ លោកមានគោលដៅច្បាស់លាស់។ លោកយល់ថា ពិភពលោកដ៏មានវិសាលភាពទូលំទូលាយនេះ មានសណ្ឋានមូល។ ការយល់ឃើញរបស់លោកមានទំនាស់នឹងទស្សនៈក្នុងសម័យកាលនោះខ្លាំងណាស់ ព្រោះគេយល់ថា លោកដែលយើងអាស្រ័យនៅនេះ មានសណ្ឋានសំប៉ែត។ តែលោកគ្រីស្តុប កូឡំយល់ថាបើធ្វើដំណើរចេញពីទ្វីបអឺរ៉ុបដោយបែរមុខឆ្ពោះទៅទិសខាងកើត ពេលត្រឡប់មកកាន់ទីដើមវិញ នឹងមកពីទិសបញ្ចឹម។ ក្នុងដំណើរដូចគ្នានេះដែរ បើធ្វើដំណើរឆ្ពោះទៅកាន់ទិសបញ្ចឹម នៅទីបំផុតក៏នឹងត្រឡប់ទីដើមវីញពីទិសខាងកើត។ លោកគ្រីស្តុប កូឡំ មានសេចក្តីក្នុងចិត្តយ៉ាងមាំថាត្រូវតែធ្វើការពិភពលោកនេះ ដើម្បីបញ្ជាក់ទ្រឹស្តីរបស់ខ្លួន។ តែលោកកូឡំគ្មានមូលធនផ្ទាល់ខ្លួនសម្រាប់ធ្វើដំណើរសោះ។ ដោយហេតុថា ដើម្បីធ្វើដំណើររុករក លោកត្រូវមាននាវាយ៉ាងធំ រួមទាំងកម្មករនាវាជាច្រើនអ្នក ព្រមទាំងត្រូវមានស្បៀងអាហារគ្រប់គ្រាន់ផង។ លោកកូឡំ កំណត់ថាលោកត្រូវតែព្យយាមរិះរកមធ្យោមបាយធ្វើដំណើររុករក តាមផែនការរបស់លោក។ គ្រីស្តុប កូឡំ ក៏បានខំប្រឹងសសេរគម្រោង នៃការធ្វើដំណើរតាមផ្លូវសមុទ្យ ឱ្យបានសព្វគ្រប់ល្អិតល្អន់ឡើង។ អំពើទាំងនេះ គឺដើម្បីអង្វររកសុំសេចក្តីអនុគ្រោះពីបុគ្គលមានធនធាន និងអ្នកធំ ក្នុងជួររដ្ឋាភិបាល។ដំបូងលោកកូឡំ បានជំនួយពីជនសំខាន់ៗ ក្នុងប្រទេសរបស់លោក។ តមកទើបលោកធ្វើលិខិតស្នើមករដ្ឋសភាប៉ទុយកាល់ អេស្ប៉ាយ និងរដ្ឋសភាអង់គ្លេស។ តែគម្រោងលោកកូឡំបានទទួលការចំអកឡកឡឺយ ផ្តោះផ្តងមើលងាយពីមហាយ៉ាងខ្លាំង។ ជនទាំងនោះបាននាំគ្នានិយាយតិះដៀល កូឡំជាមនុស្សឆ្គួតជាមនុស្សលលាមិនបានការ។ គម្រោងនោះពិតជាមិនអាចទៅរួចទេ។ដោយនេះហើយទើបលោកមិនបានទទួលការឧបត្ថម្ភទំនុកបម្រុងសូម្បីបន្តិចបន្តួចឡើយ។
ដូចនេះលោកមានសេចក្តីសៅហ្មងចិតហតសំបើមណាស់ នៅពេលដែលត្រូវទទួលបានការមើលងាយយ៉ាងគួរឱ្យឈឺចាប់បំផុតនោះ។ ទោះបីដូចនេះក៏ដោយ លោកនៅតែពុំទាន់អស់សង្ឃឹម ក្នុងការសម្រេចគោលដៅរបស់ខ្លួនឡើយ។ នៅទីបំផុតលោកបានទៅរកមិត្តលោកម្នាក់ ដែលជាបុគ្គលសំខាន់មានកេរ្តិ៍ឈ្មោះ ក្នុងសភាទីប្រឹក្សារាជការអេស្ប៉ាយ ហើយជាទី
ប្រោសប្រណីរបស់ព្រះចៅផឺឌីណង់នៃប្រទេសអេស្ប៉ាយ។ នេះអាចថា ជាជោគវាសនា រឺការមិនរាថយ ក្នុងការរុករករបស់លោកក៏បានដែរ ព្រោះពេលនេះផែនការរបស់លោកត្រូវបានជាទីសព្វព្រះទ័យនៃព្រះនាង អេលីសាបេលឡា។ ព្រះនាងបានប្រោសប្រទាន អោយសព្វគ្រប់គឺនាវាដើមសមុទ្យ៣គ្រឿង រួមទាំងកម្មករចំនួន១ ២០០នាក់ ហើយនិងគ្រឿងសម្ភារដែលចាំបាច់ផ្សេងៗទៀត សម្រាប់ធ្វើដំណើររុករកពីភពផែនដី។
ដោយឆន្ទៈដ៏មោះមុត លោកគ្រីស្តុប កូឡំ ពុះពារចេញដំណើររហូតដល៤លើកគឺ
•លើកទី១ ឆ្នាំ ១៤៩២-១៤៩៣
•លើកទី២ ឆ្នាំ ១៤៩៣-១៤៩៦
•លើកទី៣ ឆ្នាំ ១៤៩៨-១៥០០
•លើកទី៤ ឆ្នាំ ១៥០២-១៥០៤ ។
ក្នុងដំណើររុករកទាំង៤លើក លោកកូឡំ បានរកឃើញកោះបាហាម៉ា ហៅគាណាបានី ( តាមអ្នកស្រុកហៅសាំង សាវ៉ាដ័រ )កោះគូបា កោះ ហាអ៊ីទី មួយផ្នែកប្រទេស វេ នី ស៊ុយ អេឡា គឺ ហុង ឌុយ រ៉ាស់។
នៅទីបំផុតលោកគ្រីស្តុប កូឡំ បានទទួលជោគជ័យ។ ដោយសារការរុករករបស់លោក នាំឱ្យលោកប្រទះទ្វីបថ្មីមួយ គឺទ្វីបអាមេរិចសព្វថ្ងៃនេះឯង។
( ដកស្រង់ពីទស្សនាវដ្តីអច្ឆរិយក្នុងពិភពលោក)

