ជីវិតអ្នកពិការ ដើរសុំច្រៀងតាមរោងការ ដើម្បីក្រពៈ!

K
![F135800A-7F48-470A-A86E-D70B2EC430C5.jpeg](https://serey.io/imageupload_data/015fbccd5a0d5996eeac47dbeb04479c02137004) ![DACFB0E0-866F-4482-B916-60F663137422.jpeg](https://serey.io/imageupload_data/91db371cc3038c20920a9a150fdcc0abac63cdc5) ![70EE0349-ABB2-4991-B58B-F7E96F847FBC.jpeg](https://serey.io/imageupload_data/56f365e641409f4f7bc04b803260bed9f78ce7ab) កាលពីរាត្រី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ អ្នកជិតខាងខ្ញុំ គាត់មានពិធីចូលរោងមុន១ថ្ងៃ។ ការហូបចុក អារហារទៅតាមពេលវេលា ជួបជុំបងប្អូន សាច់សារលោហិត យ៉ាងអធិកអធម សប្បាយ។ ការប្រគុំតន្រ្តីក៏សណ្ធឹកឡើងទៅតាមបទ ស្លូ កន្កឹម ញាក់...រំពេចនោះ​ជន​ពិការ​ដែល​ច្រៀង​​រក​ប្រាក់​កំរៃ បានឡើង្នស្នើសុំបទចំរៀង៣បទ។ បន្ទាប់ពីបានច្រៀងច់ គាត់(ពិការ) ​បញ្ជាក់​គ្នា​ថា​ពួក​គេ​សុខ​ចិត្ត​ប្រើ​សមត្ថភាព​របស់​ខ្លួន​បន្តិចបន្តួច ដើម្បី​រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​ជា​ជាង​ដើរ​សុំ​ទាន​គេ ។ ក្រៅពី​ច្រៀង​រៀបរាប់​ពី​ទុក្ខ​លំបាក​ក្នុង​ភាព​ជា​ជន​ពិការ​នោះ ពួក​គាត់​ច្រៀង​បទ ផ្សេង​ៗ​ពីគ្នាទៅតាម​ការ​ចេះ​ចាំ​របស់​ខ្លួន​ ក្នុង​ភាពទាក់ទាញ​អារម្មណ៍អ្នកចាំស្តាប់ខាងក្រោម ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវផងដែរ។

Comments

opsin
nice post bro, hope you enjoy this wedding