បឹងយក្សឡោម ខេត្តរតនៈគីរី

K
http://i67.tinypic.com/dnd7wn.jpg http://i64.tinypic.com/2r2p1l5.jpg http://i66.tinypic.com/fz6bs4.jpg http://i65.tinypic.com/xp3cwx.jpg http://i68.tinypic.com/9ay17d.jpg បឹងយក្សឡោម ជាបឹងមួយស្ថិតនៅកណ្តាលភ្នំ ដែលកើតដោយបន្ទុះភ្នំភើ្លងជាច្រើនសតវត្សរ៍មកហើយ ស្ថិតក្នុង ឃុំយក្សឡោម ក្រុងបានលុង មានចំងាយ ៥ គ.ម ពីទីក្រុងបានលុង ។ វាមានសណ្ឋានរាងមូល ដោយមានបន្ទាត់កាត់ផ្ចិតប្រមាណ ៨០០ម ជំរៅ ៤៨ម ។ ក្នុងរដូវប្រាំង បឹងនេះមានទឹកថ្លាឈ្វេងប្រៀបបាននឹងទឹកសមុទ្រ ។ នៅទីនោះ មានផែពីរដែលសង់លយទៅផ្ទៃទឹកសំរាប់អ្នកទេសចរណ៍អង្អុយលំហែគយគន់ត្រីកំពុងហែលទឹក មើលបក្សា បក្សីតាមដងព្រៃជុំវិញមាត់បឹង ។ បឹងយក្សឡោមក៏ជាកន្លែងសំរាប់ងូតទឹក ឬ ហែលទឹកលេងកំសាន្តផងដែរ ។ នៅមាត់បឹងពីខាងលិចមានមណ្ឌលមួយ ដែលសាងសង់សំរាប់ផ្តល់ព័ត៌មានផ្សេងៗ ពីបឹងយក្សឡោម និង ជាកន្លែងដាក់តាំងសិប្បកម្មរបស់ជនជាតិភាគតិច និង លក់វត្ថុអនុស្សាវរីយ៍ ។ អ្នកទេសចណ៍និយមចូលចិត្តទៅហែលទឹកលេង និង ដើរកំសាន្តតាមព្រៃភ្នំជុំវិញបឹង ដោយមានអាហារយកទៅជាមួយផង។ បឹងយក្សឡោម គឺជាកន្លែងមួយដែលបងប្អូនជនជាតិភាគនៅក្បែរនោះ គោរពបូជាដោយគេជឿថាអារក្សជាម្ចាស់ទឹកដីព្រៃប្រឹក្សាសន្ថិតនៅទីនោះ ។

Comments