ប្រជុំអន្តរក្រសួង ផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ

K
![D7266DDE-9064-4CAB-B448-4C51F04EA5B4.jpeg](https://serey.io/imageupload_data/591a05549f687d0eaf89c2ea6838f8475a0c5e5b) ![0561B1A8-9701-4973-95D1-3E87D87808B2.jpeg](https://serey.io/imageupload_data/90a92838380fc2f377acd42b526ae7510b923fc5) ![6BFFF7CD-E2BB-44A9-809C-B628205D7C1F.jpeg](https://serey.io/imageupload_data/27a857ee8d19a77aa4534604b95eb9d98cee5714) នៅទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំអន្តរក្រសួង ស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ លើគម្រោងវិនិយោគអភិវឌ្ឍន៍លើវិស័យកសិ-ឧស្សាហកម្មដាំដំណាំអំពៅ របស់ក្រុមហ៊ុន ៩៩ អភិវឌ្ឍន៍កសិកម្ម លើផ្ទៃដីទំហំ ១.៤០០ហិកតា ដែលមានទីតាំងភូមិសាស្រ្តភ្នំឱរ៉ាល់ ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ គម្រោងនេះត្រូវបានសិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា PPiC។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ​ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា។ ជាចុងក្រោយ កិច្ចប្រជុំទទួលបានលទ្ធផលដូចខាងក្រោម៖ ១.គាំទ្រចំពោះការវិនិយោគរបស់ក្រុមហ៊ុន ព្រោះបានលើកស្ទួយសេដ្ឋកិច្ចជាតិ និងបានបង្កើតការងារជូនប្រជាពលរដ្ឋ ២. រៀបចំផែនការប្រើប្រាស់ជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត បរិមាណប្រើប្រាស់/ហិកតា ៣.ក្រុមហ៊ុនត្រូវគ្រប់គ្រងសំណល់រឹង-រាវ ឱ្យបានត្រឹមត្រូវ ជាពិសេស សំណល់ថង់ជីគីមី ដបថ្នាំសម្លាប់សត្វល្អិត ជាដើម ៤.ក្រុមហ៊ុនទីប្រឹក្សាត្រូវទទួលយក និងកែសម្រួលតាមមតិយោបល់មន្រ្តីជំនាញជាសមាជិកអង្គប្រជុំទាំងអស់។ By MoE

Comments

abiyamuda
Nice when enjoy work
fherdz
Nice one sir! keep it up!