អភិវឌ្ឍន៍ខាងគតិបណ្ឌិត សម្រេចចិត្តដ៏ត្រឹមត្រូវ មាន សុភវិនិច្ឆ័យទាំងនេះនឹងអាចជួយខ្លួនអ្នក


៚•ការធ្វើឱ្យចាប់បាននូវគោលការណ៍សំខាន់ៗ
ក្នុងវប្បធម៌របស់យើង យើងរស់នៅដោយការភ័ន្តច្រឡំនៃការបកស្រាយដែលថាព័ត៌មានគឺជា ប្រភពនៃប្រសិទ្ធភាពនិងអំណាចរបស់មនុស្ស។ មនុស្សធម្មតាតែងទៅសាលារៀនជាច្រើនឆ្នាំ ដើម្បីរកព័ត៌មានបានគ្រប់គ្រាន់ ដើម្បីធ្វើអ្វីមួយជាមួយនឹងក្តីសង្ឃឹម និងរំពឹងគិតថា ព័ត៌មានទាំងនោះនឹងនាំពួកគេឆ្ពោះទៅរកជ័យជំនះក្នុងជីវិត។ យ៉ាងណាក៏ដោយ ពេលដែលមានព័ត៌មានែមួយគត់ វាមិនមែនជាប្រភពនៃសកម្មភាព ឬប្រសិទ្ធភាព និងថាមពលខ្លាំងក្លាក្នុងលោកទេ។ ប្រសិនបើដូចនោះមែន អ្នកដែលទទួលការសិក្សាអប់រំច្រើនជាងគេបំផុតអាចនឹងទទួលជោគជ័យច្រើនជាងគេមិនខាន។ ដូចគ្នានេះដែរ បទពិសោធន៍តែមួយមុខមិនអាចធានាប្រសិទ្ធភាពបានទេ។ ប្រសិនដូចនោះមែន អ្នកដែលមានអំណាចខ្លាំងបំផុត គឺជាអ្នកដែលបានធ្វើការងារយូរបំផុតដែរ។ យើងដឹងថានេះមិនមែនជាករណីែដលកើតជាប្រចាំទេ។
អំណាចពិតពិតប្រាកដនឹងមានប្រសិទ្ធភាពចេញមកពីលទ្ធផលនៃការអភិវឌ្ឍគោលការណ៍សំខាន់ដូចជា ការប្រឆាំងជំទាស់នឹងព័ត៌មាន ឬ បទពិសោធន៍ដែលទើបនឹងបានមក។ អ្នកមិនអាចមានបទពិសោធន៍គ្រប់គ្រាន់នូវវិស័យទាំងអស់នូវអ្វីដែលអ្នកមិនបានអភិវឌ្ឍគោលការណ៍គ្រឹះសំខាន់ៗនោះទេ។ សម្រាប់គោលបំណងរបស់សៀវភៅនេះ យើងឱ្យឈ្មោះមូលដ្ឋានគ្រឹះទាំងនេះថា«ការប្លែកពីគេ» ទាំងក្នុងពាក្យពេចន៍មានខុសគ្នាយ៉ាងខ្លាំងរវាងគំនិត ឬ ការយល់ដឹងអ្វីដែលត្រូវកំពុងធ្វើវា និងការទទួលបានពិតប្រាកដពីវា។ ជាការពិត ពិធីដែលសំខាន់បំផុតក្នុងការអភិវឌ្ឍគោលការណ៍ពិសេសៗ ឬប្លែកពីគេ គឺបានមកក្នុងដំណើរបរាជ័យដែលយើងកំពុងអនុវត្តន៍។
ការទទួលបានគោលការណ៍មួយនឹងកើតចេញពីការជក់ចិត្តក្នុងសភាពមួយក្នុងការសើបអង្កេតជាមួយចរិតលក្ខណៈដែលជាករត្រឹមត្រូវឥតខ្ចោះ ចំពោះកំហុសឆ្គងនៅចំពោះមុខរបស់អ្នក នៅពេលដេលអ្នកខំស្វែងរកតំបន់ថ្មីទៀត។
ដូចឧទាហរណ៍មួយការរៀនជិះកង់ជាមុខងារមួយនៃការអោយ
ធ្វើមានលំនឹងប្លែកមួយ។ វាមិនទាក់ទងផ្ទាល់ទៅលើព័ត៌មានផ្សេងៗដែលអ្នកប្រមូលពីការជិះកង់នោះទេ។ នើទោះជាយ៉ាងណាអ្នកអានសៀវភៅទាំងអស់ដែលមឆនសរសេរអំពីកង់ និង ការជិះវាក៏ដោយ វិធីតែមួយគត់ដែលអ្នករៀនដើមកបីទទួលជោគជ័យជ័យពិតប្រាកដក្នុងការជិះកង់គឺដោយឆ្លងកាត់ពិធីពិតប្រាកដរហូតដល់អ្នកទទួលបានអ្វីដែលជាលំនឹងដើម្បីជិះវា។ មុននឹងរៀនជិះកង់អ្នកទទួលបានលំនឹងក្នុងការជិះអ្នកប្រហែលដួលដែលច្រើនសារ។ ការទទួលបានគោលការនៃលំនឹងវាមិនគ្រាន់ជាលទ្ធផល ដែលអ្នកបានឆ្លងកាត់ការព្យាយាម ការអនុវត្តន៍ផ្ទាល់នៅកន្លែងនោះ ការដួលកង់ ការញ័រទ្រេតទ្រោតពីម្ខាងទៅម្ខាង និងការខំប្រឹងប្រែងឡើងជិះជាបន្តបន្ទាប់ អស់រយៈពេលយ៉ាងយូរ មុននឹងអ្នកទទួលបានលំនឹងពិតប្រាកដ។ ដូចនេះរហូតដល់ពេលអ្នកមានលំនឹងអ្នកគ្មានបទពិសោធន៍ក្នុងការជិះកង់ទេ។ ប្រសិទ្ធភាពរបស់អ្នកក្នុងពេលសង្វៀនឯទៀតនៃជីវិតគឺជាមុខងារមួយនៃគន្លឹងដ៏សំខាន់ៗ និងជំនាញឯទៀតដែលអ្នកមាន។ ក្រោយពី ព័ត៌មានបទពិសោធន៍ទាំងអស់អាចនឹងកើតមាន។ អ្នកពិតជារកបាននូវគោលការណ៍ នៅពេលដែលវាជាចំណែកមួយនៃខ្លួនអ្នក គឺជាអ្នកណានោះ។ មនុស្សដែលមាននិស្ស័យខាងអ្វីមួយជាពិសេសគឺការចាប់យកយ៉ាងជាប់លាប់មួយ នៃគោលការណ៍មួយចំនួនដែលអ្នកឯទៀតពុំអាចធ្វើបាន។ កាលដែលអ្នកទទួលបានមួយក្នុងចំណោមគោលការណ៍ទាំងនោះ វាត្រូវែមានការដកថយបន្តបន្ទាប់ឆ្ពោះទៅរកអំណាច។ ប៉ុន្តែទោះបីជាមិនត្រូវបានគេប្រើយ៉ាងទៀងទាត់ ឬត្រូវបានបំភ្លេចវាក៏ដោយ ពេលដែលអ្នកមានវាហើយ វាមិនដែលបាត់បង់ទៅវិញទេ។ វានឹងកាន់តែពោរពេញទៅដោយអំណាចថែមទៀត នៅពេលដែលយើងប្រើវា ច្នៃប្រឌិតវាឡើងជាបន្តបន្ទាប់តាមរយៈសកម្មភាព និងទំនាក់ទំនង។
ជំនាញខាងគ្រូពេទ្យវះកាត់ដែលបានមកពីការរួមបញ្ចូលគ្នា នៃជំនាញផ្សេងៗនិងគោលការណ៍ជាច្រើនទៀត ដែលនិស្សិតពេទ្យធម្មតាមិនទាន់មាននៅឡើយ។ ដូចជាពេទ្យធ្មេញធ្វើការកត់សម្គាល់យ៉ាងលម្អិត អំពីអ្វីនៅក្នុងមាត់ ដែលអ្នកផ្សេងៗមិនមែនជាពេទ្យធ្មេញមិនអាចធ្វើបាន ពីព្រោះពួកគេជាម្ចាស់យ៉ាងសក្តិសមនៃជំនាញដាច់ដោយឡែកពីគេ។ ពួកជនជាតិ Eskimo មានជាង២៥ប្រភេទខុសៗគ្នាដោយអាស្រ័យទៅលើទីតាំង ដែលមានព្រិលទឹកកកធ្លាក់ និងធនធានផ្សេងៗគ្នា។ ព្រិលទឹកកកខ្លះអាចប្រើប្រាស់ ធ្វើផ្ទះទឹកកកបាន ខ្លះទៀតបណ្តាលឱ្យមានការរអិលធ្លាក់ជាផ្ទាំងទឹកកក និងខ្លះទៀតបង្ហាញពីការផ្លាស់ប្តូរ អាកាសធាតុដែលនឹងមកដល់ និងកន្លងផុត។ ពួកជនជាតិ Eskimoជំនាញរបស់ពួកគេគឺសុាំនិងការរស់នៅតំបន់ត្រជាក់ដែលមានគ៊ព្រិលធ្លាក់ ដោយសារតែពួគេមានមូលដ្ឋានគ្រឹះមួយចំនួនដែលពួកយើងជាមនុស្សធម្មតាពុំអាចធ្វើបាន។
(ដោយ Rishon Brooks & Tinka Smith )

