សំណល់សំរាម !




សកម្មភាពការងារ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរបរិស្ថាន សហការជាមួយក្រុមហ៊ុន វែង សេង ហ្គ្រីន ដោយមានការចូលរួមពីការិយាល័យបរិស្ថានក្រុង/ស្រុកតាមបណ្តោយផ្លូវជាតិលេខ៤ ដឹកនាំដោយខ្ញុំបាទ បានចុះកើបប្រមូល និងដឹកជញ្ជូនសំណល់សំរាមតាមបណ្តោយផ្លូវជាតិលេខ៤ ដោយចាប់ពីផ្សារថ្នល់ទទឹង រហូតដល់លោកយាយម៉ៅពេជ្រនីល ដែលមានសំរាមបោះចោលអាណាធិបតេយ្យ។ ទោះបីយើងបានធ្វើសកម្មភាពនេះជាប្រចាំក៏ដោយ ក៏ទង្វើចោលសំរាមគ្មានសណ្តាប់ធ្នាប់នេះ នៅតែពួកគាត់មិនចោលទំលាប់ ពិធីបន្ទាប់មានតែធ្វើការផាកពិន័យតាមនីតិវិធីច្បាប់ ទើបរាងចាល។ យើងខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមសេវាជាមួយក្រុមហ៊ុនប្រមូល ដឹកជញ្ជួនសំរាម ការវេចខ្ចប់ ទុកដាក់សំរាម រួមទាំងការទទួលខុសត្រូវលើបញ្ហាសំរាមរបស់អាជ្ញាធរដែនដី មន្ទីរជំនាញ និងអ្នកចោលសំរាមផងដែរ។

