កិច្ចប្រជុំលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថានបានបញ្ចប់

K
![F580CB02-CFEE-4194-B80C-DEEB65387812.jpeg](https://serey.io/imageupload_data/009f83775286cebe7b4af5ede3e429f2e844cc4b) ![EC250E3E-AC90-4471-9760-9A3E5F4B2414.jpeg](https://serey.io/imageupload_data/73cdc8955e1ef0ae9de4044bf7f93590b75c465d) ![3996A2C1-B370-4C55-992B-F6200318FB80.jpeg](https://serey.io/imageupload_data/826a5a57e85129dbc893dce6af7fef06c98b8d4b) កិច្ចប្រជុំលើកទី១ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថានបានបញ្ចប់ដោយជោគជ័យ ....................................... នៅល្ងាចថ្ងៃអង្គារ ៥រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នាទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ក្រុមការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគាំពារបរិស្ថានកម្ពុជា-រុស្ស៊ី បានបញ្ចប់នូវកិច្ចពិភាក្សាការងាររបស់ខ្លួន ដោយឯកភាពគ្នាលើចំណុចមួយចំនួនសម្រាប់កំណត់ក្នុងផែនការការងារសម្រាប់ការអនុវត្តតាមខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍដោយចីរភាព។ កិច្ចប្រជុំបានឯកភាពផែនការការរួមគ្នាសំដៅឆ្លើយតបនឹងវិសាលភាពការងារដូចមានចែងនៅក្នុងអនុស្សារណៈយោគយល់គ្នាកន្លងមក។ ក្រុមការងារនៃប្រទេសទាំង២ កម្ពុជា-រុស្សុីនឹងជួបប្រជុំគ្នាលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៩។ សូមបញ្ជាក់ថា នេះជាកិច្ចប្រជុំ សម្រាប់រៀបចំផែនការ ការងារសហប្រតិបត្តិការទ្វេភាគី ដែលនឹងត្រូវដាក់ពិនិត្យសម្រេចនៅដើមឆ្នាំ២០១៩ ក្នុងជំនួបរវាងរដ្ឋមន្ត្រីបរិស្ថាននៃប្រទេសទាំង២ កម្ពុជា-រុស្សី នៅខែមករា ឆ្នាំ២០១៩ ខាងមុខ នៅប្រទេសកម្ពុជា៕ អត្ថបទ ក្រសួងបរិស្ថាន

Comments

Thanks