កិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្ត ថវិកា ២០២០~២០២២ និងផែនការថវិកាឆ្នាំ២០២០



នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្ញុំបានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្រ្ត ថវិកា ២០២០~២០២២ និងផែនការថវិកាឆ្នាំ២០២០ មានការចូលរួមពីថ្នាក់ដឹកនាំគ្រប់អគ្គនាយកដ្ឋាន អគ្គលេខាធិការអភិវឌ្ឍន៍ដោយចីភាព អាគារធិការ ជំនួយការអមក្រសួង និងប្រធាន អនុប្រធានមន្ទីរបរិស្ថានរាជធានី ខេត្ត។ កិច្ចពិភាក្សាបានផ្តោតសំខាន់លើកម្មវិធីរបស់ក្រសួងបរិស្ថាន រួមមាន កិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិធនធានធម្មជាតិ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ការគ្រប់គ្រងការអភិវឌ្ឍដោយចីរភាព ការគ្រប់គ្រងចំណេះដឹង និងព័ត៌មានបរិស្ថាន និងការពង្រឹងអភិបាលកិច្ចល្អផងដែរ។


