គម្រោងស្នេីសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ

K
![ED38A83A-86A3-4056-8A19-37729250353C.jpeg](https://serey.io/imageupload_data/922ab4e08d1c01888c11139f144745bdc34e73d9) ![D2BC7887-5547-43D1-A70E-B1C6857F0B50.jpeg](https://serey.io/imageupload_data/68c79216d9da3c2a9716f2bb0e5bc73e82f7528d) ![E23EEE44-112F-4714-8B33-29273B3D7753.jpeg](https://serey.io/imageupload_data/7d9ba00bd734ba5ff74366c61667d956febfbaa7) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំក្រុមការងារអន្តរក្រសួង​ជួបប្រជុំពិភាក្សា​ និងចុះពិនិត្យទីតាំងជាក់ស្តែងនៃគម្រោងស្នេីសុំវិនិយោគអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិរបស់ក្រុមហ៊ុន BOUKEN Co.,Ltd និង ក្រុមហ៊ុនTARGET INVESTMENT CORPORATION LTD ស្ថិតក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។​ រួមដំណើរចូលរួមក្នុងដំណើទស្សនកិច្ចនេះ មាន -តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ -តំណាងអាជ្ញាធរជាតិអប្សរា -អគ្គនាយកដ្ឋានមូលដ្ឋានសហគមន៍ -នាយកដ្ឋានទេសចរណ៍ធម្មជាតិ -នាយកដ្ឋានតំបន់បេតិកភណ្ឌ -នាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត -នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប -តំណាងរដ្ឋបាលខេត្តសៀមរាប -តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប -នាយកតំបន់ការពារពាក់ព័ន្ធ -រដ្ឋបាលមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់។ សូមបញ្ជាក់ថា គម្រោងដែលបានស្នើសុំគឺ ១-គម្រោងស្នេីសុំរបស់ក្រុមហ៊ុន BOUKEN គម្រោងធ្វើ ZIP line ចំនួនពីរខ្សែមានប្រវែង ១៣០៧ម៉ែតដែលមានទីតាំងនៅជិតឧទ្យានកេសរកូលព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន»។ ២-គម្រោងស្នេីសុំរបស់ក្រុមហ៊ុន Target Investment Corporation Ltd ទីតាំងគម្រោងស្ថិតនៅត្រង់ចំនុចស្រែត្បែង ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដែលមានបំណងអភិវឌ្ឍផ្ទះស្នាក់​ និងទីតាំងបោះតង់សម្រាប់ភ្ញៀវទេសចរ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តម សៅ សុភាព បានដឹកនាំក្រុមការងាររបស់ក្រសួងបរិស្ថានចុះពិនិត្យឡដុតសំរាមនៅលើខ្នងភ្នំគូលែនផងដែរ និងបានពិនិត្យឃើញថានៅមានសំរាមច្រើន ដែលបានប្រមូលមកពីទីតាំងនានានៅលេីភ្នំគូលែន​ មិនទាន់បានដុតអស់ ហើយឯកឧត្តមបានណែនាំអោយលោកប្រធានមន្ទីរស្តីទីធ្វើផែនការច្បាស់លាស់​ ដេីម្បីដុតសំរាមទាំងនេះអោយបានឆាប់បំផុត។ By MoE

Comments

fherdz
Nice one sir. keep sharing.